ស្អាត់ ៗ ! នី រតនា រៀនចេះក្បាច់ច្រៀងបែប ... (មានវីដេអូ)

CHEN.FONG

ស្ងាត់ៗ នី រតនា ដែលជាម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី១ ហើយបានក្លាយជាតារាចម្រៀងវ័យក្មេងរូបស្រស់ប្រចាំផលិតកម្មរស្មីហង្សមាស។ បច្ចុប្បន្ន កាន់តែមានសន្ទុះនៃការគាំទ្រពី ទស្សនិកជនគ្រប់វណ្ណៈ ដោយភាពទាក់ទាញ រុករាយរាក់ទាក់របស់ខ្លួនធ្វើអោយតារារូបនេះកាន់តែល្បី ហើយទៅណាមកណាមានគេស្រឡាញ់រាប់អានគ្រប់គ្នា។ ជាការពិតណាស់ រាល់បទនីមួយៗ របស់តារារូបនេះចេញមកមិនទាន់ទេ មានការគាំទ្រចូលចិត្តស្តាប់បទរាល់ CD និង VCD របស់តារារូបនេះជារឿយៗ

តួយ៉ាង ពេលកន្លងមថ្មីៗនេះ តារាចម្រៀងដែលមានភាពទាក់ទាញរូបនេះបាន បកស្រាយបទចម្រៀងមួយជាប្រភេទបទ រ៉េប រួមជាមួយតារារួមផលិតកម្មកញ្ញា វី ឌីណែត ដែលធ្វើអោយអ្នកគាំទ្រតារារូបនេះ មានការភ្ញាក់ផ្អើលជាប៉ុនពេក ដែលមិនដែលដឹងសោះថា លោកមានសមត្ថភាពអាចរ៉េប បានដូចនេះសោះ

ទោះបីជាយ៉ាងណាក៏ដោយ សមត្ថភាពរ៉េបបែបនេះ​ពិតជាកម្រនឹងមានសម្រាប់តារាចម្រៀងក្នុងផលិតកម្មហង្សមាសណាស់។

សូមទស្សនាវីឌីអូរដូចខាងក្រោមនេះ

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.