មាស សុខសោភា ជាមួយ ដួង វីរៈសិទ្ធ រួមគ្នាបកស្រាយបទមរតកដើម ...(មានវីដេអូ)

Chen Fong

នេះអាចចាត់ទុកជារឿងដ៏កម្រមួយដែរ ដែលឃើញតារា២ផលិតកម្មផ្សេងគ្នា មាស សុខសោភា និង លោក ដួង វីរៈសិទ្ធ មកបកស្រាយបទចម្រៀងរួមគ្នា នៅក្នុងកម្មវិធីមង្គលការមួយ។

យ៉ាងណាក៏ដោយ តារាដែលពោរពេញទៅដោយប្រជាប្រិយភាពទាំងពីឬដួងនេះ លើកយកបទចម្រៀង មរតកដើមមួយបទ ដែលមានចំណងជើងថា «តាំងយូស្នេហ៍» មកច្រៀងរួមគ្នា។

លើសពីនេះទៅទៀតនោះ សម្រាប់ការបកស្រាយចម្រៀងរួមគ្នាដ៏កម្រនេះ ពិតជាធ្វើឲ្យមហាជន លាន់មាត់សរសើរពីទឹកដមសម្លេងរបស់អ្នកទាំង២ ថាពិតជាពិរោះផ្អែម និងសាកសមជាមួយគ្នាខ្លាំងមែនទែន។

ម្យ៉ាងវិញទៀត បើទោះជាលោក ដួង វីរៈសិទ្ធ គឺជាតារាពន្លកថ្មី ក្រោយ មាស សុខសោភា ច្រើនឆ្នាំក្តី។ ប៉ុន្តែសម្លេងរបស់លោក ហាក់ពិរោះ និងស៊ីចង្វាក់ជាមួយ រាជនីសម្លេង មាស សុខសោភា មិនធម្មតានោះទេ៕

ចង់ជ្រាបច្បាស់ តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.