ពូកុយ និង ពូក្រឹម អង្រួនវិស័យកំប្លែងជាថ្មី ជាមួយភាពយន្តកំប្លែងក្រៅឆាកដូចកាលពីមុនម្តងទៀតហើយ

Chen Fong

លោកអ្នកស្គាល់ច្បាស់ណាស់ហើយ ពីតារាខាងវិស័យកំប្លែងនៅក្នុងស្រុកខ្មែរ ដែលមានប្រជាប្រិយភាពស្ទុះឡើងកាលពី២ទស្សវតកន្លងមកនេះ គឺតារាកំប្លែង លោកពូ កុយ និង លោកពូ ក្រឹម បានឆ្លងកាត់នូវរឿងរ៉ាវជាច្រើនទាំង ពីការសម្តែង បែកក្រុមគ្នារហូតមកដល់ឥឡូវនេះ លោកពូទាំងពីរបានចាប់ដៃគូរគ្នាសារជាថ្មី ដើម្បីអង្រួន វេទិកាសម្តែង និង ការសម្តែងដ៏ទៃទៀត ហើយកំពុងតែតស៊ូ បង្កើនប្រជាប្រិយភាពរបស់លោកពូទាំងពីរអោយកាន់តែខ្លាំង ដូចកាលពីអតីតកាលដែលលោកពូធ្លាប់ធ្វើ។

វាជាការពិតណាស់ នៅក្នុងទំព័រហ្វេសប៊ុករបស់កម្មវិធីសំណើចមួយ បានបង្ហោះរូបភាពសកម្មភាពនាយកុយ និងនាយក្រឹម បាននឹងកំពុងសម្តែងនៅតាមស្រុក ភូមិ ដូចជាកម្មវិធីកាលពី ជាង ២០ ឆ្នាំមុនពិតប្រាកដមែន ។ ក្នុងនោះដែរ បានអោយដឹងថា កម្មវិធីនេះ ត្រូវបានគេដឹងថា ជារៀងរាល់សប្តាហ៍មានតែក្រុមពូក្រឹម ប៉ុណ្ណោះ តែលើកនេះ មានរួមបញ្ចូលទាំងតារាកំប្លែងពូ កុយ ម្នាក់ទៀត ដែលធ្វើអោយគេគ្រប់គ្នានឹកស្រណោះកាលពីមុន រាល់ពេលគ្រាន់ឃើញលោកពូទាំងពីរ មិនបាននិយាយអី គ្រាន់តែដើរចេញមកគេសើចគ្រប់គ្នាទៅហើយ។

សូមបញ្ជាក់ផងដែរថា អ្នកគាំទ្រមួយចំនួន ពិតជាសប្បាយចិត្តមែនទែន រួមទាំងខ្ញុំបាទផងដែរ នៅពេលដែលឃើញ ពូកុយ បានចាប់ដៃគូជាមូយនឹងដៃគូចាស់របស់ខ្លួន ក្រោយទូរទស្សន៍មួយចំនួននឹងត្រូវបិទ រួចដាក់កម្មវិធីបែបយុវវ័យវិញ ធ្វើឲ្យលោកគ្មានឱកាសនៅក្នុងការសម្តែង បម្រើអារម្មណ៍ជូនអ្នកគាំទ្របន្តទៀត វាជារឿងដែលគួរអោយសោកស្តាយណាស់ដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.