បី្តចិត្តអប្រិយ! ហ៊ានលើកដៃវាយប្រពន្ធខ្លួនឯង ដើម្បីការពារស្រីស្នេហ៍ (មានវីដេអូ)

David

ជារឿងហេតុុទៀតហើយ ដែលបានកើតមានឡើងក្នុងខេត្ត Shaanxi ភាគពាយ័ព្យ ប្រទេសចិន ដោយមានបុរសម្នាក់ កំពុងតែបណ្តើរស្រីស្នេហ៍ របស់ខ្លួនយ៉ាងមានកី្តសុខ ស្រាប់តែនាងប្រពន្ធតាមទាន់ រហូតមានការឈ្លោះប្រកែកវាយតប់គ្នា ធ្វើឲ្យបុរសជាបី្តចិត្តអប្រិយទ្រាំមិនបាន រហូតហ៊ានលើកដៃទះកំផ្លៀងប្រពន្ធខ្លួនឯងដើម្បីការពារស្រីស្នេហ៍ បង្កឲ្យមានការភ្ញាក់ផ្អើល។

យោងតាមរយៈវីដេអូឃ្លីប ថតបានដោយអ្នកដំណើរ ឃើញហេតុការណ៍ផ្ទាល់ភ្នែកខាងលើនេះ បានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពបុរសជាប្តី កំពុងតែឈរប្រតាយប្រទង់គ្នា ជាមួយនឹងនាងប្រពន្ធដើម ខណៈឯនារីជាស្រីកំណាន់វិញ ឈរនៅពីក្រោយ ។

ដើមហេតុដំបូង នារីជាប្រពន្ធដើម បានស្ទុះទៅបោចសក់នារីរងគ្រោះ ជាស្រីកំណាន់របស់ប្តីខ្លួន ទើបក្រោយមកបុរសជាប្តី បានព្យាយាមចូលទៅឃាត់ ដើម្បីការពារនាង និងរារាំងប្រពន្ធរបស់ខ្លួន ដើម្បីកុំឲ្យបន្តជម្លោះ ឬប្រើហិង្សាវាយតប់ដាក់គ្នា។

ទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា :

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.