ទើបតែរៀបការសោះ ភរិយានាយចយ ក៏និយាយថាប្តីខ្លួនបែបនេះបាត់!

David

អាពារពិពាណ៏តារាកំប្លែងនាយចយ បានប្រារព្ធធ្វើឡើងថ្មីៗនេះដែរទៅ មានភ្ញៀវជាច្រើនបានចូលរួម ជាមួយរួមមិត្តសិល្បៈ និងរួមអាជីពដូចគ្នា ចូលរួមជាច្រើន មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែអ្នកធំ មានមុខមានមាត់ក្នុងសង្គម បានចូលរួមយ៉ាងច្រើនណាស់ដែរ។

ប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យ នោះគឺ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច​តេជោ ហ៊ុន សែន ក៏បានចងដៃដល់តារារូបនេះ ១ម៉ឺនដុល្លារ ផងដែរ ស្របពេលជាមួយគ្នានេះដែរ នាយចយ ក៏មានសេចក្តីរំភើបចិត្តយ៉ាងខ្លាំង រហូតដល់ហូរទឹកភ្នែកនៅលើឆាកចំពោះភ្ញៀវជាច្រើន។

គេបានឃើញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ភរិយា របស់តារារូបនេះបានបង្ហោះសារមួយភ្ជាប់ជាមួយនឹងរូបភាពមង្គលការដ៏ផ្អែមល្ហែមថា ៖ «ប្តីធ្វើបានហើយ អូនអរគុណបងណាស់ ប្តីល្អ»។

តាមរយៈសារដ៏ខ្លីនេះតែពិតជាមានន័យខ្លាំង ដែលនាយចយ និងភរិយាបានឆ្លងកាត់រឿងជាច្រើន ជាមួយនឹងពាក្យសម្តី មើលងាយ និងពាក្យរិះគន់ គ្រប់បែបយ៉ាង រហូតធ្វើឲ្យលោកបានឈានដល់ថ្ងៃនេះ ពិតជាមិនធម្មតា មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើនពិតជាសរសើរដល់រូបលោក ដែលទ្រាំទម្រាំតែបានដល់ពេលនេះជាមួយនឹងភរិយាដ៏ស្រស់ស្អាតរូបនេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.