ស្នាដៃចុងក្រោយ លោកតា វីតាមីនសេ គឺ ស្វាងដឹងស្រវឹងភ្លើ ដែលធ្វើឲ្យមហាសែនស្រណោះជាប៉ុនពេក (មានវីឌីអូរ)

CHEN.FONG

លោកតា វីតាមីនសេ ឈ្មោះពិត ម៉ៅ សាមឿន‌ កើតនៅឆ្នាំ ១៩៤៨ បានលាចាក់លោកក្នុងព្រះជន្ម៧០ឆ្នាំ ដោយរោគគារពៀត។ លោកតាមានអាជីពជាតួល្ខោនបាសាក់ក្នុងក្រុមសិល្បៈមហាជន ក្តុលដូនទាវ ខេត្តបាត់ដំបង ក្នុងទស្សវត្សទី៨០ ហើយចាប់ផ្តើមប្រកបអាជីពជាតារាកំប្លែងសឹងតែបណ្តាលជីវិតរបស់លោកតាទៅហើយ ពេលនេះគ្រួសារលោកតាមានទុក្ខជាទម្ងន់ ហើយព្រមទាំងប្រជាជនខ្មែរទូទៅទំាងក្នុងនិងក្រៅប្រទេស មានការស្រណោះលោកតាជាប៉ុនពេក គ្មានអ្វីនឹងថ្លែង ពេលទទួលដំណឹងលោកតាទទួលមរណៈកាលទៅ។

ស្នាដៃចុងក្រោយរបស់លោកតាដ៏ល្បីល្បាញប្រចាំក្រុងភ្នំពេញគឺ រឿង“ស្វាងដឹងស្រវឹងភ្លើ" ជាស្នាដៃសម្តែងចុងក្រោយបំផុតនៃឆាកជីវិតតារាកំប្លែង លោកតា ម៉ៅ សាមឿន ហៅ‌ នាយវីតាមីនសេ ហើយក៍ជារឿងដែលធ្វើអោយផ្ទុះសំណើចនិងមានការគាំទ្រខ្លាំងពីសំណាកមហាជន តែចាប់ពីពេលនេះ សំណើច កាយវិការ វោហាសព្ទ ការលេងសើចសប្បាយរបស់គាត់ ជាមួយក្រុមការងារលែងមានទៀតហើយ។

ស្រណោះសម្តីលោកតាមានប្រសាន៏ថា៖ ប្រទេសមានសន្តិភាពហើយ គាត់ចង់ជាសះស្បើយពីជំងឺ ដើម្បីគាត់សម្តែងជូនទស្សនិកជនបន្តទៀតព្រោះកាលគាត់ចូលសិល្បដំបូងគឹតាំងពីជំនាន់សង្គ្រាម សម្តែងរត់គេចគ្រាប់កាំភ្លើង មិនស្រួល និងសប្បាយដូចសម័យនេះទេ​​ តែអ្វីៗមិនអាចដូចបំណងរបស់គាត់ទេ ដោយសារតែជម្ងឺដ៍កាចសាហាវនេះ។ សូមឱ្យវិញ្ញាណក្ខន្ធ របស់លោកបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមទស្សនាវីឌីអូនៃសាច់រឿងរបស់លោកតាខាងក្រោមនេះទាំងអស់គ្នា៖

Part 01 ស្វាងដឹង ស្រវឹងភ្លើុ

Part 01 ស្វាងដឹង ស្រវឹងភ្លើុ

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.