បុរសរដឺនដ៏កំសត់ យក់ ដួងតារា​ ធ្លាក់ខ្លួនទៅលេងល្ខោនដោយសារតែ ...

CHEN.FONG

យក់ ដួងតារា បុរសរដឺនដ៏កំសត់របស់យើង ពេលនេះសឹងតែគ្មានទីផ្សារក្នុងការជួលទៅច្រៀងឬសម្តែងកម្មវិធីសិល្បៈផ្សេងៗ រហូតពេលនេះផ្ទាល់ធ្លាក់ខ្លួនទៅដើរលេងល្ខោនមួយយប់បានដប់ពីរមុឺន​រៀល

ពេលនេះផ្ទាល់អ្នកចម្រៀងលោក យក់ ដួងតារា ដោយសារតែលោកមានទេពកោសល្យនៅក្នុងវិស័យចម្រៀងបុរាណនោះ បានធ្វើឲ្យមហាជនជាច្រើនសម្តែងការភ្ញាក់ផ្អើលក៏ព្រោះតែលោកត្រូវធ្លាក់ខ្លួនមកសម្តែងល្ខោន ក៏ព្រោះទីផ្សារចម្រៀងបុរាណ ជាពិសេសអ្នកចម្រៀងចាស់ៗពុំសូវត្រូវប៉ាន់ដូចតារាចម្រៀងស្រករក្រោយ។ ដោយលោកបានរៀបរាប់ថា “ជីវិតពិតជាប្រែប្រួលទៅតាមពេលវេលាមែន​!លោកធ្លាក់ខ្លួនដើរលេងល្ខោនមួយយប់ ដប់ពីរមុឺន​រៀល ព្រោះតែមិនសូវមានឱកាសដូចក្មេងៗដែលទើបនឹងឡើងមកក្រោយ​ៗ។

បើតាមបុរសរដឺនដ៏កំសត់និយាយថា៖ ខ្លួនចាស់ហើយ​ ក្មេងៗគេឡើង​មកជាន់លិចបាត់ងើបលែងរួច ព្រោះក្មេងៗចេះច្រើនជំនាញ​ទាំងខាងយុវវ័យ និង ខាងបុរាណ។​ ដូច្នេះហើយសេដ្ឋកិច្ចទីផ្សារផ្នែកវិស័យលើសិល្បះចំរៀងមួយនេះលោកក៏អស់ឪកាស និងគ្មានទីផ្សារ។​ អ្វីដែលគួរឲ្យអាសូរនោះ លោកបានបន្តថា ៖”រីឯអ្នកចំរៀងចាស់ៗវិញ​ ខ្លះនៅមានមុខ​ ខ្លះក៏បាត់មុខ​ ខ្លះក៏ទៅដាំជី​ ដាំស្លឹកគ្រៃ​ ចិញ្ចឹមមាន់ចិញ្ចឹមទា​ ព្រោះតែបាត់បង់ឱកាស​ ចំណេះដឹងនឹងទេពកោសល្យដែលមាន​ តិចទៀតនឹងត្រូវស្លាប់ទៅតាមម្ចាស់ដែរហើយ​ ព្រោះតែមិនសូវមានអ្នកអើពើនិងផ្តល់តម្លៃអោយ។ (បើដើរទៅមុខ​ ក៏គួរតែងាកមើលក្រោយខ្លះផង)”។ គួរបញ្ជាក់ផងដែលថា មួយរយៈចុងក្រោយនេះមានសិល្បករ និងសិល្បការនីផ្នែកបុរាណ និងមានវ័យចំណាស់ៗ កំពុងតែភ័យព្រួយចំពោះការបាត់បង់ចំណូលក្នុងសិល្បៈ ក៏ព្រោះតែពុំសូវមានការគាំទ្រ និងឲ្យតម្លៃ ទើបមានសិល្បករមួយចំនួនបានបាត់មុខ ក៏ព្រោះតែគ្មានទីផ្សារ៕

បានទទួលដំណឹងរួចហើយសូមលោកអ្នកបងប្អូនជួយគាំទ្រពួកគាត់ដែលមានវ័យរាងជ្រែរ ជួលគាត់ទៅច្រៀងតាមរោងការនិង កម្មវិធីផ្សេងៗផង ព្រោះដើម្បីអោយគាត់បានបញ្ចាញទេពកោសល្យរបស់គាត់ រកប្រាក់ចិញ្ចឹមគ្រួសារ ដូចជាបុរសរដឺនដ៏កំសត់ម្នាក់នេះផង សូមអរគុណ

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.