ដំណឹងថ្មីក្តៅៗ! លទ្ធផលពិនិត្យខួរក្បាលរបស់លោកបណ្ឌិត ស៊ុយ សារ៉េត ឃើញថាល្អប្រសើរមិនមានអ្វីធ្ងន់ធ្ងរទេ ហើយ ...

David

កាលពីព្រឹកមិញនេះ ដំណឹងច្បាស់ការណ៏ពីលោកផែង វណ្ណៈ តាមរយៈគណនីហ្វេសបុករបស់លោក បានបង្ហាញដំណឹងមួយពីស្ថានភាពរបស់លោក ស៊ុយ សារ៉េត តាមរយៈសាច់ញាតិ លោកស៊ុយ សារ៉េត ដែលកំពុងសម្រាកព្យាបាលនោះថា៖

ស្ថានភាពវិវត្តន៍ចុងក្រោយរបស់លោក​គ្រូ ស៊ុយ​ សារ៉េត​ នៅព្រឹក​នេះ​គឺបានធូរច្រើនហើយ​។​ លទ្ធផលស្គេនក្បាលមិន​មានអ្វីគ្រោះថ្នាក់ទេ​ តែ​លោកត្រូវនៅ​សំរាកព្យាបាលយូរថ្ងៃទៀត​ដោយសារតែរបួសបាក់ធ្មេញស្ទើរអស់​ របួស​មាត់​ របួស​ត្រចៀក​ របួសរាងកាយ​ របួសលើផ្ទៃមុខ​ ។​

«គួររំលឹកថា « លោកបណ្ឌិត​ ស៊ុយ​ សារ៉េត​ បានរងគ្រោះដោយជនអន្ធពាលវាយយ៉ាងសាហាវព្រៃផ្សៃបន្ទាប់ពីក្រុមអ្នកសារព័ត៌មានផ្សាយចោទប្រកាន់ថាលោកបើកឡានបុកគេស្លាប់អស់​ ២​ នាក់​ របួសធ្ងន់​ ២​ នាក់​ ហើយបើករត់​ ដែលដំណឹងនេះជាសារមួយបញ្ឆេះអោយមហាជនក្ដៅក្រហាយរួមគ្នាតាមវាយប្រហារលោកបណ្ឌិតតែម្ដង​ ។​”

គួរបញ្ជាក់ថា៖ បន្ទាប់ពីមើលឃើញអំពើព្រៃផ្សៃនេះ​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី​ បានបញ្ជាអោយ​សមត្ថកិច្ច​តាមចាប់ខ្លួនជនបង្ករយកមកផ្ដន្ទារទោសតាមច្បាប់​ ។​ ចំណែកមេធាវីរបស់លោកបណ្ឌិត​ ក៏បាន​រៀបចំពាក្យបណ្ដឹងដាក់ចូលអោយ​សមត្ថកិច្ចចាត់ការជនល្មើសតាមច្បាប់ផងដែរ​ ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.