លោកម្ចាស់ថ្លៃ! ស្រុកខ្មែរយើង៖ បុរសម្នាក់ចេះតែរមាស់ច្រមុះអស់រយៈពេល១ខែ ស្រាប់តែឃើញសត្វទាកយ៉ាងធំ គួរអោយខ្លាច រវើកៗនៅក្នុងច្រមុះ (មានវីដេអូ)

CHEN.FONG

មានករណីមួយវាហាក់បិដូចជាមហាចម្លែក មានអ្នកជំងឺម្នាក់នៅស្រុកខ្មែរយើងហ្នឹងមិនទៅណាឆ្ងាយទេ ដែលមានសត្វ ទាក ចូលក្នុងច្រមុះអស់រយៈពេលជាង ១ខែមកហើយ។ បុរសដែលត្រូវសត្វ ទាក ចូលច្រមុះមានទីលំនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានមុខរបររកសុីកាប់ឈើធ្វើចម្ការ។ យោងតាមការសាកសួររបស់លោកគ្រូពេទ្យ Ung Norin ជាមួយនឹងអ្នកជម្ងឺបានឲ្យដឹងថា នៅពេលដែលសត្វទាក បានចូលច្រមុះលោកមានអាការៈរមាស់ៗ ចេះតែមានឈាមហូរតាមច្រមុះ និងធ្លាប់ទៅពិនិត្យនាឯមន្ទីរពេទ្យនៅទីរួមខេត្តដែរ ប៉ុន្តែពិនិត្យមើលមិនឃើញអ្វីនៅក្នុងច្រមុះ។

ទើបបានរយៈពេលជាង ១ខែនេះ លោកពូសម្រេចចិត្តមកមន្ទីរពេទ្យអង្គឌួង ធ្វើការពិនិត្យឃើញមាន សត្វទាក នៅក្នុងច្រមុះ។ ដោយលោកគ្រូពេទ្យបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនរួមទាំងបានសរសេរថា៖ “គួរអោយខ្លាច អ្នកជំងឺម្នាក់ មានអាការៈ ចេះតែរមាស់ច្រមុះ ឈាមច្រមុះ ឈឺក្បាល ហៀរសំបោរ រសើបៗច្រមុះរយៈពេល មួយខែ។ ស្រាប់តែខ្ញុំពិនិត្យ ឃើញសត្វចំលែកមួយយ៉ាង ធំគួរអោយខ្លាច នៅក្នុងនោះ ហើយរវើកៗ ក៍ចាប់ចេញតាមរយៈ ម៉ាស៊ីន អង់ឌូស្កុប 29 03 2018 នៅ មន្ទីរពេទ្យ ព្រះអង្គឌួង ម៉ោង 12 ថ្ងៃត្រង់”៕

សូមទស្សនារូប និង វីឌីអូសកម្មលោកគ្រូពេទ្យនិង បុរសជាអ្នកជម្ងឺទាំងអស់គ្នា៖
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.