កញ្ញា ថន លក្ខិណា ជះលុយដ៏ច្រើន ដើម្បីទិញរបស់មួយ ជាកាដូសម្រាប់ខួបម៉ាក់នាង

ចិនហ្វុង

ពេលរាត្រីម្សិលមិញ ពិធីការិនីដែលលោកអ្នកស្គាល់ច្បាស់ហើយតែងតែឃើញមុខជារឿយៗគឺ ឈ្មោះកញ្ញា ថន លក្ខិណា នាងធ្វើពិធីជប់លៀង ថ្ងៃខួបកំណើត សម្រាប់អ្នកម៉ាក់របស់នាង ដែលនាងស្រលាញ់ខ្លាំង ក្នុងបរិយាកាសដ៏សប្បាយរីករាយជាមួយនឹងបងប្អូនក្នុងក្រុមគ្រួសារដរបស់នាងដ៏ទៃទៀតផងដែរ។

ក្រោយពេលនោះមកបានប៉ុន្មានម៉ោង កញ្ញា ថន លក្ខិណា ក៏បានផុសនូវរូបភាពជាច្រើនសន្លឹក ព្រមជាមួយនិងពាក្យពេចន៍ពីលើរូបថត ដើម្បើផ្តល់ការជូនពរទៅដល់អ្នកម៉ាក់នាង ក្នុងថ្ងៃកំណើតឆ្នាំនេះដូច្នេះថា៖

«រីករាយថ្ងៃកំណើតអ្នកម្តាយជាទីស្រលាញ់របស់កូន 07.មិនា.2018 កូនសូមជូនពរអ្នកម្តាយមានសុខភាពល្អ សំណាងល្អ អាយុវែង ចៀសឆ្ងាយពីជំងឺ មានសម្រស់ស្អាត សម្រេចបំណងប្រាថ្នា និងជោគជ័យគ្រប់ភារកិច្ច .....អ្នកម្តាយដ៏ល្អរបស់កូន កូនស្រលាញ់ម៉ាក់»។

អ្វីដែលគួរអោយចាប់អារម្មណ៏នោះគឺ កញ្ញា ថន លក្ខិណា បានបំពេញតួនាទីជាកូនល្អ ដោយបានទិញគ្រឿងអលង្ការ លម្អខ្លួនជូនអ្នកមានគុណជាទីគាប់ចិត្ត ជាខ្សែកពេជ្រយ៉ាងស្រស់ស្អាត។

ជាការពិតណាស់ គឺខ្សែកពេជ្រមួយហ្នឹង នាងបានទិញមកពីហាងមួយកន្លែង ដែលជាហាងមួយដ៏ល្បីឈ្មោះមួយនៅក្នុងស្រុក ក្នុងនោះគ្រឿងពេជ្រ ដែលដាក់លក់ភាគច្រើនគឺមានតម្លៃមិនធម្មតានោះទេ អាចថាបានថាជាគ្រឿងពេជ្រលំដាប់ផងដែរ៕

សូមមកទស្សនារូបថតខាងក្រោមនេះដូចតទៅ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.