លោក បណ្ឌិត ស៊ុយ សារ៉េត ត្រៀមបន្តទៅព្យាបាលនៅប្រទេសជិតខាងបន្តទៀត បន្ទាប់ពី ...

David

បន្ទាប់ពីបណ្ឌិត ស៊ុយសារ៉េត ទទួលរងនូវហិង្សាតាមដងផ្លូវយ៉ាងធ្ងន់ធ្ងររហូតក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាមអស់មួយរយៈពេលមកនោះ។

យោងតាមគណនីហ្វេសប៊ុក Da Vann Seatv ដែលជាអ្នករាយការណ៍ព័ត៌មានរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ បានឲ្យដឹងថា ៖

“ស្ថានភាព​ជំងឺ​របស់​លោក​បណ្ឌិត​ស៊ុយ​សារ៉េត​ បានធូរស្រាលខ្លះហើយ​ លោកអាច​មានប្រសាសន៍បាន​ ហូបបរបរ​។ ប៉ុន្តែ​នៅថ្ងៃទី០២ខែ​មេសា ​លោកនឹងត្រូវ​ទៅ​ព្យាបាលបន្តនៅប្រទេសថៃ​ ! នេះបើតាម​លោក​ បណ្ឌិតស៊ុយសារ៉េត​ បានផ្តល់ផ្ទាល់”។ គួរបញ្ជាក់ផងដែរថាក្រោយពី បណ្ឌិត ស៊ុយ សារ៉េត ទទួលរងនូវហិង្សាយ៉ាងធ្ងន់ធ្ងរ រហូតរងរបួសត្រង់ ត្រចៀកខាងឆ្វេងដេរច្រើនថ្នេរ បែកក្រអូមមាត់ សាច់ថ្ពាល់ខាងឆ្វេងធ្ងន់ធ្ងរ ស្រាំឆ្អឹងថ្គាម និងហូបអាហាររឹងមិនបាន៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.