ក្តៅៗ ! ​ខ្លោងទ្វារអង្គរសង្ក្រាន្ត សម្រាប់ឆ្នាំ២០១៨ ត្រូវបានបង្ហាញ ជូនសាធារណជនហើយ

CHEN.FONG

ស្អាតទេបងប្អូន? នេះហើយជាគំរូខ្លោងទ្វារព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨​ ទាំងពីរផ្ទាំង។ កុំភ្លេចចូលរួមថតរូបអនុស្សាវរីយ៍ជាមួយខ្លោងទ្វារទាំងនេះផងណា!

ខ្លោងទ្វាអង្គរសង្ក្រាន្ដ ត្រូវបានបង្ហោះជាសាធារណៈ ដើម្បីបង្ហាញជូនប្រជាពលរដ្ឋ​ ក្រោយពីក្រុមការងារ​រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​ រួមជាមួយនឹងសាស្រ្តាចារ្យ​ ប្រវត្តិវិទូ​ និងសិល្បករជំនាញៗ សហការគ្នាសិក្សាពីប្រវត្តិ​ក្បូក្បាច់​ស្ថាបត្យកម្ម​ បង្កើតចេញជាស្នាដៃថ្មីៗ គួរជាទីមោទន:។

តាមរយៈរូបភាពដែលបានបង្ហោះនោះ យើងសង្កេតឃើញថា ក្បាច់ដែលរចនាឡើង សុទ្ធតែជាក្បាច់របស់ខ្មែរ ដែលក្នុងនោះរួមមាន៖ កូនក្រឡឹងកំពូលពេជ្រ ឬកំពូលមិត ក្បាច់គ្របកឈូក(អង្គរ) ក្បាច់ត្រី ក្បាច់ផ្កាច័ន ឬ ដកច័ន(អង្គរ) ពាំនពរជ័យ ក្បាច់ចង្វាយអង្គរវង់ហៀន ហោជាង ឬ បាំងខ្លែង(ក្បាច់អង្គរ)។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ នឹងមានកម្មវិធីជាច្រើន ដែលសុទ្ធសឹងតែឆ្លុះបញ្ចាំងពីអរិយធម៌ វប្បធម៌ ទំនៀមទំលាប់ និងប្រពៃណីខ្មែរ ដូចជាកម្មវិធី មហោស្រពវប្បធម៌បុរាណ ក្រោមទិដ្ឋភាព «ប្រវត្តិមួយសតវត្សន៍ នៃរបាំព្រះរាជទ្រព្យខ្មែរ» ចាប់ពីឆ្នាំ១៩០៦ ដល់ឆ្នាំ២០១៨ ក្រោមស្នាព្រះហស្ថរបស់ សម្តេចព្រះរាម នរោត្តម បុប្ផាទេវី និងសិល្បៈ​ល្ខោនខោល ដែលនឹងត្រូវបានយកមកសម្តែង ជាផ្ទាំងទស្សនីយភាព​ទ្រង់ទ្រាយធំ ក្រោមការរៀបចំតម្លើង និងដឹកនាំដោយ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.