វីរៈ និច្ច បង្ហាញរូបថតកាលពីជាង១០ឆ្មាំមុន ជាមួយ លោក ព្រាប សុវត្ថិ តាំងពីនៅកុមារភាពមកម្ល៉េះ

David

រំលឹកពីតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ គឺកញ្ញា វីរៈ និច្ច កំពុងតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ក៏ព្រោះតែរូបសម្រស់ស្រស់ស្អាត និងសម្លេងមានទឹកដមពីរោះ។ ក្រោយពីចូលសិល្បៈបានប្រមាណឆ្នាំចុងក្រោយនេះបទចម្រៀងរបស់នាង មានការគាំទ្រពីពុកម៉ែ បងប្អូន ជាពិសេសតារាស្រីរូបនេះកាន់តែត្រូវប៉ាន់ជាមួយនឹងការសម្តែងនៅតាមខនសឺតនានា។យ៉ាងណាមិញគេតែងតែឃើញ វីរៈ និច្ច បង្ហោះរូបភាពកាលពីកុមារភាពបង្ហាញនូវភាពរីករាយកាលពីក្មេង និងរំលឹកអតីតកាលជាដើម។

ចំនែកឯថ្មីៗនេះក៏មានអ្នកគាំទ្ររបស់ វីរៈ និច្ច បានបង្ហាញរូបភាពនាងកាលពីនៅកុមារ ជាពិសេសថែមទាំងបានថតរូបជាមួយនឹងកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាង១០ឆ្នាំមុន ថែមទៀតផង។ ដោយមានមហាជនជាច្រើនសម្តែងការភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ថា វីរៈ និច្ច ជាអ្នកគាំទ្រ លោក ព្រាប សុវត្ថិ តាំងពីនៅក្មេងមកម្ល៉េះ៕

តោះមកមើលរូបភាពនៅខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.