ធនាគារជាតិកម្ពុជាប្រកាសថា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនតែ៧គត់ ដែលស្របច្បាប់

CHEN.FONG

ធនាគារជាតិ​នៃ​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ជា​ថ្មី​ម្ដង​ទៀត​អំពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ កម្ពុជា មាន​ចំនួន​តែ​៧​ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឲ្យ​ទទួល​ប្រាក់​បញ្ញើ​ពី​ប្រជាពលរដ្ឋ។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​៧​នោះ មាន​ដូចជា៖

១. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់

២. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ វីសិន​ហ្វាន់ (ខេមបូឌា) អិលធីឌី

៣. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ហត្ថា​កសិករ​លីមីតធីត

៤. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អេ អឹម ខេ ភីអិលស៊ី

៥. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ក្រេឌីត ភីអិលស៊ី

៦. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អម្រឹត ខូអិលធីឌី

៧. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

ការ​ចេញ​ប្រកាស​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​គ្រឹះស្ថាន​ឥណទាន​មួយ​ចំនួន​តូច បាន​កម្លាយ​ខ្លួន​ពី​​អង្គការ​ក្រៅរដ្ឋាភិបាល បាន​កំពុង​អូសទាញ​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ប្រមូល​ប្រាក់​បញ្ញើ​ក្រោម​រូបភាព «កិច្ច​សន្យា​ខ្ចី​ប្រាក់» និង​ផ្ដល់​អត្រាការប្រាក់​ខ្ពស់ ព្រម​ទាំង​ផ្ដល់​ប្រាក់​កម្ចី​ល្មើស​ច្បាប់។ ដូច្នេះ​ជៀសវាង​ការ​បោក​ប្រាស់ សូម​ប្រជាពលរដ្ឋ​ទាំង​អស់ ពិនិត្យ​ឲ្យ​ច្បាស់​នូវ​មីក្រូហិរញ្ញវត្ថុ​ដែល​ស្រប​ច្បាប់​ដូច​ខាង​លើ​នេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.