ក្តៅៗ! ក្លោងទ្វារលំអរ សម្រាប់ស្វាគមន៏ក្នុងពីធីបុណ្យទន្លេ រលំដោយមិនដឹងមូលហេតុ

ចិនហ្វុង

ដំណឹងមួយបានផ្សព្វផ្សាយពី រឿងហេតុដែលមានការដួលរំលំក្លោងទ្វារស្វាគមន៏បុណ្យទន្លេនៅក្រុងតាខ្មៅបណ្តាលអោយមានការភ្ញាក់ផ្អើលនៅព្រឹកមិញនេះ។

យោងតាមការដឹងពី អ្នកលេងបណ្តាញសង្គម ផ្តល់ដំណឹងថា កន្លែងដែលកើតហេតុ នៅផ្លូវបំបែក ទៅខេត្ត តាកែវ ក្នុងក្រុងតាខ្មៅ។ ហើយរហូតមកដល់ពេលនេះនៅមិនទាន់មានការបញ្ជាក់ពីប្រភពណាមួយអំពីមូលហេតុដែលធ្វើអោយក្លោងទ្វារនេះ ដួលរលំដោយហេតុអ្វីនោះទេ។ ហើយមានការខូតខាតទ្រព្យសម្បិត្តខ្លះៗ គឺអស់ម៉ូតូមួយគ្រឿង និង​​ រទេះអេតចាយមួយគ្រឿង ព្រោះក្លោងទ្វារនោះរលំពីលើ ហើយរបួសមនុស្សម្នាក់ តែត្រូវបានសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗនោះដែរ។

តាមដំណឹងមួយបានអោយដឹងថា ការខូតខាតទាំងអស់ ត្រូវបានទទួលសំណងដោយគណៈកម្មការ​បុណ្យ​ទន្លេ​ជា​អ្នក​ទទួលខុសត្រូួវ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.