ខំតែអាណិត! លោកឧកញ៉ាចិត្តធម៌ ម៉ុង ឫទ្ធី ជួបរឿងមិនល្អ ដោយសារតែយុវជនចិត្តចោរម្នាក់នេះ

David

ជឿជាក់ថាមហាជនប្រាកដជាស្គាល់ លោកឧកញ៉ាចិត្តធម៌ ម៉ុង ឫទ្ធី គឺជាសេដ្ឋីកសិកម្មដ៏ល្បីឈ្មោះម្នាក់នៅប្រទេសកម្ពុជា ។ ដោយឡែកកាលពីពេលថ្មីៗនេះផងដែរ លោកឧកញ៉ាចិត្តធម៌ ម៉ុង ឫទ្ធី បែរជាត្រូវជួបរឿងមិនល្អ ដោយសារតែយុវជនម្នាក់បានចិត្តចោរម្នាក់។

លោកឧកញ៉ាបានឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់លោកឧកញ៉ាថា “ខ្ញុំ​ជួយ​យកអាសា​មនុស្ស​រាប់មុឺននាក់​មានជួប​បញ្ហា​បន្តិចបន្តួច​តែមិន​ធ្ងន់ធ្ងរ​ពេក ជាចុងក្រោយ​នេះមានក្មេង​ប្រុស​ម្នាក់​ចេះតែ​ឆាត​មកសុំ​ រកការងារ​ធ្វើ​ដោយ​សុំតែបាយហូប​ ស្នាក់នៅ​មិនយកប្រាក់ខែទេ​ពេលនេះកំពង់តែ​ដាច់បាយ​ជិត​ស្លាប់​ហើយ​ ដោយក្តី​មេត្តា​អាណិត​អាសូរ​ក៏​សម្រេច​ចិត្ត​ទទួល​យកមក​អោយចូលបំរើការងារ​ ខាងផ្នែកកសិកម្ម​នៅភ្នំសែនដី​ខេត្ត​កំពង់​ស្ពឺ​ ដោយផ្ត​ល់អាហារហូបចុកបីពេល​ ផ្ទះ​ស្នាក់នៅ​ ប្រាក់150$មួយខែ​ថែមទៀត​ បានតែ​រយៈ​ពេល​៧ថ្ងៃ​ពី​ថ្ងៃ​ទី​១៨ដល់​ថ្ងៃ​ទី​២៤វេលា​ម៉ោង១រសៀល​ លោកវី​ហ្គោបាន​ខ្ចីម៉ូតូ​មាកលែតតម្លៃ1.450$​របស់​កម្មករ​ដូចគ្នា​យកទៅបាត់​ស្រម៉ោល​ ។ ដំណឹង​នេះ​ខ្ញុំ​សុំ​ប្តឹង​ទៅសមត្ថកិច្ច​បើស្គាល់ឬ​ឃើញ​មុខមាត់​​ដូច​ក្នុង​រូប​ថត​នេះ​ ​ចាប់វាមក​ផ្តន្ទា​ទោស​ខ្ញុំ​និង​ជូន​រង្វាន់​1.000$បន្ថែម​ជា​មួយ​ម៉ូតូ​ដែល​វា​ឆបោកនេះផងដែ​រ”៕

No comments

Powered by Blogger.