ពេជ្រ ថៃ ចេញសម្តែងជាលើកទី១ អ្នកដឹកនាំ កៅ សីហា លាន់ម៉ាត់ថា ... (មានវីដេអូ)

David

កាលពីរាត្រីថ្ងៃទី០៨ ខែមីនា ពេជ្រ ថៃ​ ចេញបទចម្រៀងសម្តែងផ្ទាល់ ជាតារាដ៏ទៃទៀត ដែលក្នុងនាមខ្លួនជាតារាចម្រៀងវ័យក្មេង និងម្ចាស់ពានរង្វាន់The Voice Kids ដែលមានឪកាសបានសម្តែង ច្រៀងជាមួយនឹងកំពូលតារាចម្រៀងអ្នកនាងពេជ្រ សោភា និងលោកSTEP ធ្វើឲ្យអ្នកគាំទ្រពេញចិត្តរីករាយក្នុងការទស្សនានូវការសម្តែងក្រមិញក្រមើមរបស់កុមារមួយនេះ ។

វីដីអូចម្រៀង ដែលមានចំណងជើងថា«រាំមួយៗ» ទើបតែចេញ កាលពីយប់មិញនេះសោះ អ្នកចូលទស្សនាបានច្រើនរហូត ៣៣០ពាន់ដង ដែលនៅក្នុងនោះ ពេជ្រ ថៃ ពេជ្រ សោភា និងSTEP រួមដៃគ្នាសម្តែង ក៏ដូចជាធ្វើការបញ្ចេញក្បាច់រាំយ៉ាងប្លែកភ្នែក រហូតធ្វើឲ្យទស្សនាពេញចិត្តគាំទ្រមិនសរសើរគឺមិនបាន។

លើសពីនេះទៅទៀត តារាវ័យក្មេងរូបនេះ កាន់តែទទួលបានការពេញចិត្តពេញថ្លើមពី អ្នកគាំទ្រវ័យទាំងចាស់ និង ក្មេងៗ មានឈ្មោះល្បីល្បាញខ្លាំងឡើង ជាមួយនឹងទេពកោសល្យ ដ៏ល្អ និងការនិយាយគោរពចាស់ទុំ លើសពីនេះ រាល់ពេលបទចម្រៀងដែល ថៃ បានចេញម្តងៗសុទ្ធតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។

ហើយលើកនេះ ពេជ្រ ថៃ ក៏បានទទួលការកោតសរសើរ ពីអ្នកដឹកនាំនៅក្នុងផលិតកម្មហង្សមាស ធ្វើឲ្យអ្នកគាំទ្រដឹងកាន់តែច្បាស់ពីសមត្ថភាពរបស់កុមាររូបនេះ ដោយក្នុងនោះលោកបាននិយាយយ៉ាងដូច្នោះថា៖ «កុមារនេះពោរពេញដោយទេពកោសល្យពិតៗ»៕

តើលោកអ្នកជាហ្វេនរបស់ ពេជ្រថៃ ដល់កំរិតណា?

សូមទស្សនាវីដីអូរចម្រៀងទាំងអស់គ្នាដែលបានដកយកមកពីផលិតកម្មហង្សមាស៖
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.