កុំអោយចាញ់ចិត្ត! ឆាយ វីរៈយុទ្ធ ចេញបទថ្មីដុបឆ្កែដើរលេងចូលឆ្នាំថ្មីខាងមុខនេះ ...

CHEN.FONG

នាឳកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំចរ ខាងមុខនេះ លោក ឆាយ វីរៈយុទ្ធ ត្រៀមរួចរាល់ហើយជាមួយបទថ្មីរបស់លោក ដែលយើងជឿជាក់ថាបទនេះពេលចេញជាផ្លូវការនឹងមានការគាំទ្រខ្លាំងមែនទែន

ដោយឡែកយើងសង្កេតឃើញថា សម្រាប់បទចម្រៀងសម្រាប់រាំកំសាន្តឆ្នាំនេះ ភាគច្រើនមានចំណងជើងនិង អត្ថន័យទាក់ទងនឹងឆ្កែទាំងអស់ ហើយបទនីៗមួយរៀបរាប់ពីឆ្កែខុសៗគ្នា តាមពិតទៅបទទាំងនេះមានគោលដៅ ដើម្បីអបអរសាទរ ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជាឆ្នាំចរ គឺតំណាងអោយសត្វឆ្កែ ទើបមានការចែញបទចម្រៀងទាំក់ទងនឹងសត្វឆ្កែបែបនេះ។

ជាការពិតណាស់ ពេលនេះដល់វេន លោក ឆាយ វីរៈយុទ្ធ ម្តងហើយ លោកបានបង្ហាញអោយអ្នកគាំទ្រឃើញនិង រង់ចាំនៅភាពភ្ញាក់ផ្អើលថ្មីមួយ ដោយលោកបានបង្ហោះរូបសកម្មភាពសកម្មភាពថតបទថ្មី នៅក្នុងបណ្តាញសង្គមរបស់លោក ឆាយ វីរៈយុទ្ធ ផ្ទាល់តែម្តង ហើយឃើញលោកដឹកឆ្កែដើរលេង ហាក់បីដូចជាធ្វើមិនដឹងខ្លួន គ្រាន់តែឃើញរូបនេះផ្ទះសំណើចទៅហើយ អ្នកគាំទ្ររង់ចាំ និង ធានាថាអស្ចារ្យជាមួយបទថ្មីមួយរបស់លោក ឆាយ វីរៈយុទ្ធ ឆ្នាំនេះ។

សូមទស្សនាដូចរូបខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.