«សង្សារចាស់បងនៅតែសំខាន់» របស់ ឈាង សុវណ្ណាវី ទួលបាននូវស្នូរទះដៃ និងការគាំទ្រខ្លាំងមែនទែន ពីប្រិយមិត្តបងប្អូន (មានវីដេអូ)

David

កម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol ជាកម្មវិធីដែលមានអ្នកទស្សនាជាច្រើន និងទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់មហាជន និងបងប្អូនប្រិយមិត្ត។

យ៉ាងណាមិញ កាលពីយប់មិញនេះផងដែរ ក៏មានបេក្ខនារីវ័យក្មេង សម្បុរខ្មៅស្រអែម ញញឹមស្រស់ វ័យ១៧ឆ្នាំ កញ្ញា ឈាង សុវណ្ណាវី មានស្រុកកំណើតមកពី ខេត្តបន្ទាយមានជ័យ ខណៈបច្ចុប្បន្នរស់នៅក្នុងរាជធានីភ្នំពេញ ក៏បានចូលរួមប្រកួតប្រជែង បង្ហាញសមត្ថភាពច្រៀង នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក មួយនេះផងដែរ។

កាលពីយប់មិញនេះ Cambodian Idol រដូវកាលទី៣ ក៏បានឈានមកដល់វគ្គ Live Show សប្តាហ៍ទី៥ ហើយដែរ ដែលនៅសល់តែបេក្ខជន និងបេក្ខនារី ចំនួន ៨រូបប៉ុណ្ណោះ ដែលត្រូវប្រកួតប្រជែងគ្នា ដើម្បីមានឱកាសឆ្លងទៅវគ្គជាបន្ត។

ក្នុងនោះ បេក្ខនារីវ័យក្មេង អាយុទើបតែ ១៧ឆ្នាំ ឈាង សុវណ្ណាវី នាងបានបង្ហាញសមត្ថភាពច្រៀង យ៉ាងស្រទន់ និងការដាក់មនោសញ្ចេតនា បានយ៉ាងល្អបំផុត ជាមួយនឹងបទចម្រៀងមួយបទ ដែលមានចំណងជើងថា «សង្សារចាស់បងនៅតែសំខាន់» ។

ក្រោយពីបកស្រាយចប់ ឈាង សុវណ្ណាវី ទទួលបាននូវស្នូរទះដៃ និងការគាំទ្រខ្លាំងមែនទែន ពីប្រិយមិត្តបងប្អូន ដែលទស្សនាផ្ទាល់នៅស្ទូឌីយ៉ូ របស់ស្ថានីយទូរទស្សន៍ហង្សមាស។

ជាពិសេស នៅវគ្គប្រកាសលទ្ធផល ឈាង សុវណ្ណាវី ក៏ទទួលបានសម្លេងបោះឆ្នោតគាំទ្រច្រើនផងដែរ ពីសំណាក់ទស្សនិកជន ដែលអាចធ្វើឲ្យក្មេងតូចរូបនេះ មានឱកាសបន្តទៅកាន់វគ្គ Live Show នៅសប្តាហ៍ក្រោយទៀតផងដែរ ៕

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា:

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.