ចម្លែកហួសស្មាន! ចៅស្រីស្លៀកឈុតរៀបការជាមួយលោកតា អាចស្រក់ទឹកភ្នែក ពេលដឹងមូលហេតុពិត

David

ដោយផ្អែកតាមប្រភពសារព័ត៌មានក្នងស្រុកមួយរបស់ប្រទេសចិន បានធ្វើការចុះផ្សាយពីរឿងហេតុដ៏សែនរំជួលចិត្តមួយ សី្តពីចៅស្រីម្នាក់និងលោកតាម្នាក់ ដែលកំពុងតែធ្វើឲ្យពិភពលោកទាំងមូលចាប់អារម្មណ៍ជាខ្លាំង។

ចៅស្រីដ៏ស្រស់ស្អាតម្នាក់ ដែលមានឈ្មោះថា Fu ជាកូនកំព្រាដែលរស់នៅ ជាមួយនឹងជីដូនជីតានាង តាំងតែពីនាងមានអាយុ ១០ឆ្នាំមកម៉្លេះ ដោយទទួលបានការទំនុកបម្រុង មើលថែទាំ យ៉ាងយកចិត្តទុកដាក់បំផុត និងថែមបានសិក្សារៀនសូត្រ រហូតដល់ថ្នាក់មហាវិទ្យាល័យនៅក្រៅប្រទេស រួមមាន ប្រទេសស្វីស និង សិង្ហបុរី ថែមទៀតផង នៅពេលដែលមានមានវ័យ ១៨ឆ្នាំ។

Fu និងលោកតារបស់នាង គឺជាមនុស្សតែម្នាក់គត់ដែលបានផ្តល់ភាពកក់ក្តៅ និងនៅក្បែរនាងជានិច្ចគ្រប់ពេលមានបញ្ហាផេ្សងៗ។

សូមក្រឡែកមកមើលអី្វដែលពិសេស ដែលបានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល និងរំជួលចិត្តនោះ កន្លងទៅនេះ ចៅស្រីដ៏ស្រស់ស្អាតរូបនេះ ថែមទាំងបានដឹកដៃជីតារបស់នាង គឺលោកតា Fu Qiquan វ័យ៨៧ឆ្នាំ ស្លៀកនូវឈុតរៀបការដ៏ស្រស់ស្អាត និងស្រស់សង្ហា ដើរតួជាកូនកម្លោះក្រមុំ ដើម្បីថតរូបទុកជាអនុស្សាវរីយថែមទៀតផង។

Fu បានឲ្យដឹងថា រូបនាងសម្រេចចិត្តធ្វើរឿងបែបនេះ មិនមែនជារឿងចម្លែកអីនោះទេ ដោយគ្រាន់តែធ្វើបែបនេះនោះទេ ព្រោះជាក់ស្ដែង អ្វីៗដែលនាងបានខិតខំធ្វើវាឡើងមកនេះ គឺដើម្បីតែលោកតាជាទីស្រលាញ់របស់នាងតែប៉ុណ្ណោះ។ គាត់ចាស់ហើយ ហើយថែមទាំងមានជំងឺប្រចាំកាយទៀត នាងពិតជាចង់ ចង់ឲ្យលោកតារបស់នាង បានឃើញនាងរៀបការណាស់ ប៉ុន្តែនៅពេលនេះ វាពិតជាមិនទាន់អាចកើតឡើងបានឡើយ ព្រោះតែនាងមានការងារជាច្រើនដែលត្រូវបំពេញ ហើយមួយវិញទៀត នាងក៏មិនទាន់ស្វែងរកឃើញដៃគូ បុរសដ៏សាកសមណាម្នាក់ ដែលអាចចូលមកក្នុងជីវិតនាងឃើញឡើយ។

ជីតារបស់នាងផ្ទាល់ ក៏ចង់ឃើញនាង រៀបការក្នុងពេលឆាប់ៗនេះដែរ មុនពេលដែលគាត់លាចាកលើលោកនេះទៅ ។ គ្រងនូវឈុតរៀបការបែបនេះឡើង ជាមួយនឹងលោកតារបស់នាង ដើម្បីអាចចាត់ទុកថា ជាកាដូចុងក្រោយមួយសម្រាប់បំពេញបំណងរបស់គាត់ ក៏ថាបាន។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.