ផ្ទុះការគាំទ្រ កូនប្រុសទាំងបីរបស់លោក ព្រាប សុវត្ថិ ដ៏ច្រើនកុះករ (មានវីឌីអូ)

CHEN.FONG

មួយរយៈពេលខ្លី ដូចជាមិនយូរនោះឡើយ ទាក់ទងនឹងប្រជាប្រិយភាពលោតឡើងខ្ពស់របស់កូនប្រុសៗ ទាំងបីរបស់ កំពូលតារាចម្រៀងសិ្ថតនៅជួរមុខ គឺលោក ព្រាប សុវត្ថិ ដែលបានយកកូនប្រុសទាំងបីឈានជើងចូលក្នុងសង្គមសិល្បៈចម្រៀងជាមួយលោកឪពុក ដែលកើបបានអ្នកគាំទ្រដល់កំរិតកំពូលតែម្តង។ គួរបញ្ជាក់ថា ការចូលប្រឡុកក្នុងសង្គមសិល្បៈចម្រៀងរបស់កូនប្រុសទាំងបីនាក់ របស់លោកព្រាប សុវត្ថិ ដែលធ្វើបានអោយកក្រើកសង្គមសិល្បៈចម្រៀងសម្រាប់ជំនាន់ថ្មីនេះ។ ដោយសារមានការផ្ទុះការគាំទ្រច្រើនលើសលប់បែបនេះ ទើបធ្វើអោយការធ្វើដំណើរទៅទីណាក៏មានអ្នកគាំទ្ររង់ចាំចង់ជួប ជាច្រើនកុះករ។

តួយ៉ាង យើងសង្កេតឃើញវិឌីអូរមួយដែលបានបង្ហោះក្នុងហេ្វសប៊ុកផ្ទាល់របស់លោក ព្រាប សុវត្ថិ ពេលទៅប្រគុំតន្រ្តីមួយកន្លែង ហើយស្របពេលនោះដែល ពេលអ្នកទាំង៤ នាក់ លោកឪពុកនិង​កូនប្រុសៗ បីនាក់ចេញ ដើម្បីធ្វើដំណើរ ចូលរថយន្ត មានអ្នកគាំទ្រជាច្រើនបុក សម្រុកចូលទៅជួបអ្នកទាំងបួន ដោយមិនខ្លាចអង្គរក្ស លោក ព្រាប សុវត្ថិ ទប់ទល់នោះឡើយ។

មើលទៅស្ថានភាពពេលនោះ ហាក់បីដូចជាអ្នកគាំទ្ររង់ចាំតារាដ៏ល្បីក្នុងប្រទេសមួយចឹង ដូច្នេះហើយយើងសង្កេតឃើញសន្ទុះនៃការគាំទ្រ របស់កូនប្រុសទាំងបីរបស់លោក ព្រាប សុវត្ថិ គឺអាចថាបានថា ខ្លាំងកក្រើកសង្គមសិល្បៈពិតមែន។

សូមទស្សនាវីដេអូខាងក្រោមនេះ៖
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.