ស្ត្រីម្នាក់ស្រវឹងស្រា! បើករថយន្តយ៉ាងលឿនទៅបុកគូទរថយន្តដឹកសំរាម ក្រុមហ៊ុនស៊ិនទ្រី ដែលកំពុងប្រមូលសំរាមនៅតាមផ្លូវពេញទំហឹង (មានវីដេអូ)

David

ស្ត្រីម្នាក់ស្រវឹងស្រា! បើករថយន្តយ៉ាងលឿនទៅបុកគូទរថយន្តដឹកសំរាម ក្រុមហ៊ុនស៊ិនទ្រី ដែលកំពុងប្រមូលសំរាមនៅតាមផ្លូវពេញទំហឹង បណ្តាលអោយបុរសកម្មករប្រមូលសំរាមម្នាក់ បានរងរបួសបាក់ជើងខាងឆ្វេង ត្រូវបញ្ជូនទៅយកមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍ដែលបង្កការភ្ញាក់ផ្អើលនេះកើតឡើង​នៅវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២៨៩ ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោ ក រាជធានីភ្នំពេញ ។ ចំណែកស្ត្រីដែលជាអ្នកបើកបររថយន្តខាងលើ ក៏ត្រូវបានបុរសម្នាក់ចូលមករំដោះចេញពីក្នុងរថយន្តបង្ក រួចនាំឡើងទៅជិះរថយន្តមួយគ្រឿងទៀតចេញពីកន្លែងកើតហេតុបាត់ ។

ក្រោយពេលកើតហេតុ​សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុរួច ទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍​ ចុះមកធ្វើការវាស់វែង​ រួចស្ទូចរថយន្តបង្កហេតុនោះទៅ​រក្សាទុកនៅ​ការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រងចាំធ្វេីការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ​ ។

ទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា :

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.