ជួយស៊ែរផង! ឪពុកម្ដាយទារិកាចម្លែក (ក្បាលពីរ ខ្លួនមួយ) លើកដៃសំពះសុំអោយលោកឧកញ៉ា ហុង ពីវ និងលោកឧកញ៉ា ឌួង ឆាយ ជួយដល់ពួកគាត់ផង

គួយ

នៅល្ងាចថ្ងៃទី០៤ ខែមីនា ២០១៨ បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Ah Lai បានបង្ហោះសារដ៏ភ្ញាក់ផ្អើលមួយ រៀបរាប់អំពីទារិកាអភ័ព្វកើតមកមានខ្លួនមួយ ក្បាលពីរជាប់គ្នា គួរឲ្យអាណិតអាសូរជាពន់ពេក កំពុងដង្ហើយរកជំនួយពី ឧកញ៉ាមហាសប្បុរសធម៌ទាំងពីរ គឺ អ្នកឧកញ៉ា ហុង ពីវ និងឧកញ៉ាវ័យក្មេង ដួង ឆាយ ដែលតែងតែជួយសង្គ្រោះ ផ្តល់ក្តីសង្ឃឹម ដល់មនុស្សដែលជួបទុក្ខលំបាក សូមមេត្តា ឧកញ្ញា ជួយសង្គ្រោះដល់ទារិកាអភ័ព្វ ក្បាលពីរ ខ្លួនមួយនេះផង ខណៈពេលដែលឪពុកម្ដាយ របស់ពួកគេកំពុងមានជីវភាពខ្វះខាតខ្លាំង។

ក្នុងនោះ គណនីហ្វេសប៊ុកខាងលើ បានបង្ហោះទាំងស្រុងថា: «នាងខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ ជាពិសេសគឺ លោកឧញ៉ាមហាសប្បុរសធម៌ទាំងពីរ មេត្តាជួយសង្គ្រោះជីវិតទារិកាដែលទើបនឹងសំរាលបានបីថ្ងៃនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដោយសារតែឪពុកម្ដាយមានជីវភាពក្រីក្រលំបាក និងមានកូនក្នុងបន្ទុកគ្រួសារ២ទៅ៣នាក់ នឹងជីវភាពខ្វះខាត មូលហេតុដែរបានសំរាលកូនស្រី១ក៏ប៉ុន្តែ ខ្លួនមួយក្បាលពីរ អ៊ីចឹងហើយទើបយើងខ្ញុំ សូមអំពាវនាវដល់លោកឧកញ៉ាមហាសប្បុរសធម៌ទាំងពីរ និងបងប្អូនជនរួមជាតិខ្មែរទាំងអស់មេត្តាជួយសង្គ្រោះជីវិតទារិកាម្នាក់នេះផង ឥឡូវនេះ…កំពុងនៅក្នុងមន្ទីរពេទ្យ គន្ធបុប្ផា ខេត្តសៀមរាប សូមគោរពអគុណពីរចំងាយ ដល់សប្បុរសជនទាំងអស់ សូមមេត្តាជួយតាមសទ្ធាជ្រះថ្លា (ទំនាក់ទំនងលេខទូរស័ព្ទរបស់ប្តីប្រពន្ធ 086 407 737 ) សូមអរគុណ🙏🏻លេខនាងខ្ញុំក៏បាន 010 777 781,092 577 752» ។

គួរបញ្ជាក់ផងដែរថា ម្តាយរបស់ទារិកាខាងលើមានឈ្មោះ កេត ម៉ាលី ​ឯឪពុកឈ្មោះ តាំង សារី សព្វថ្ងៃរស់នៅភូមិដំណាក់ហ្លួង ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ក្រុមគ្រួសារនេះកំពុងជួបទុក និងមានជីវភាពខ្វះខាតខ្លាំងណាស់ គ្មានលទ្ធភាពគ្រប់គ្រាន់ជួយដល់ទារិកាកម្សត់ឡើយ ពួកគេមានតែលើកដៃសំពះសុំក្តីអាណិតមេត្តា ពីចម្ងាយ ដល់អ្នកឧកញ៉ា ហុង ពីវ និងលោក ឧកញ៉ា ឌួង ឆាយ ប៉ុន្នោះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.