អ្នកនាង ចន ច័ន្ទលក្ខិណា បោះសម្តីបែបនេះភ្លាម បន្ទាប់ពីឃើញ ឈុតរបស់ ណុប បាយ៉ារិទ្ធ និង សុគន្ធ នីសា

David

កាលរសៀលម្សិលមិញនេះ សិល្បករ សិល្បការនីជាច្រើន បានបង្ហាញវត្តមានដើម្បីអបអរទិវាវប្បធម៌ជាតិលើកទី ២០​ ដោយសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាតម្នាក់មួយបែប។ ប៉ុន្តែក្នុងនោះ លោក ណុប បាយ៉ារិទ្ធ និងអ្នកនាង សុគន្ធ នីសា ពិតជាពិសេសប្លែកជាងគេ ត្បិតឈុតនេះផ្ទាល់គឺចេញម៉ូតដោយលោក ណុប បាយ៉ារិទ្ធ តែម្ដង។

អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បៈ ក៏អត់ទ្រាំមិនសរសើរមិនបានដែរ ជាមួយនឹងពាក្យសរសើរមិនដាច់ពីមាត់ពីមហាជន ។ ជាក់ស្ដែងអ្នកនាងចន ច័ន្ទលក្ខិណា បានធ្វើការស៊ែររូបរបស់តារាទាំង ២ ព្រមនឹងសារសរសេរថា៖ «ប្អូនបងពូកែគូស និង ច្នៃម៉ូត តាំងពីជាង 10 ឆ្នាំមុន គំនិតបែបនេះពិតជាអស្ចារ្យមែន មិនសរសើរមិនបាន»៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.