យុត្ថារ៉ា ឆានី អាណិតកូនស្រីទីពីរ របស់លោកណាស់ ដោយសារ ...

CHEN.FONG

ងាកមកមើលជីវិតរបស់លោក យុត្ថារ៉ា ឆានី ដែលជាអតីតស្វាមីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានចែកផ្លូវគ្នាជាយូរមកហើយ ហើយបច្ចុប្បន្នក៏បានកសាងគ្រួសារផ្សេងៗគ្នារៀងៗខ្លួន អស់ហើយដែរ។ ពេលបច្ចុប្បន្នលោក យុត្ថារ៉ា ឆានី បានរៀបការប្រពន្ធក្រោយមួយទៀត ហើយរហូតមកល់ពេលនេះលោកកូនស្រីទីពីរជាមួយប្រពន្ធថ្មីដែលមានអាយុជាង៤ខែ ដ៏ស្រស់ស្អាតមួយផងដែរ។

ដោយឡែកកាលពីយប់មិញនេះលោក យុត្ថារ៉ា ឆានី បានបង្ហោះសារមួយក្នុងបណ្តាញសង្គមអំពីកូនស្រីទីពីររបស់លោក ដោយរៀបរាប់ថា៖

បុរាណនិយាយថា៖ កុំចាំក្របីស៊ីស្រូវហើយសឹមស្រាស់របងនោះ ចំណែកខ្ញុំបានដាក់សំណាញ់ការពារមូសហើយបែរជាត្រូវមូសខាំកូនស្រីទីពីរខ្ញុំ រហូតដល់គ្រុនឈាម! ឥឡូវចូល គន្ធបុប្ឋាហើយ!

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.