មិននឹកស្មាន សុគន្ធ ថេរ៉ាយុ មានជំងឺដល់ថ្នាក់ត្រូវមានថ្នាំតាមខ្លួនជាប្រចាំរហូតបែបនេះសោះ

David

តារាចម្រៀងប្រុសរូបសម្បត្តិសង្ហារ ប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីបណ្ដាទស្សនិកជន ដោយរូបលោកតែងតែចេញទៅប្រគុំតន្រ្ដីនៅតាមបណ្ដាខេត្តនានា។

មួយរយៈពេលមុននេះ លោក រួមទាំងមិត្តរួមការងារទើបតែត្រលប់មកពីប្រទេសអង់គ្លេសក្នុងបំណង់ដើរកំសាន្ត។

តែយ៉ាងណាក៏រូបលោក មិនបានសប្បាយរហូតដែរ ដោយលោក តែងតែចញ្ចេញសារកើតទុក្ខជាច្រើននៅក្នុងបណ្ដាសង្គមហ្វេសប៊ុក ដែលធ្វើឲ្យអ្នកគាំទ្រមានការបារម្ភជាខ្លាំង។

ហើយប៉ុន្មានម៉ោងមុននេះ លោក ក៏បានបង្ហោះរូបមួយសន្លឹកដែលឃើញមានថ្នាំជាច្រើនគ្រាប់ និងអមជាមួយសារថា៖”បើនៅតែគិតច្រើនបែបនេះពេលណាផ្តាច់វាបានទៅ”។

ក្នុងនោះលោក បានឲ្យដឹងផងដែរថា ដោយសារតែរូបលោក តែងតែគិតច្រើនដូចនេះហើយទើបបានជាពេទ្យ ត្រូវឲ្យរូបលោក លេបថ្នាំទាំងនេះ ដើម្បីឲ្យរូបលោក ឈប់គិតទៀត។ ហើយមានបណ្ដាអ្នកគាំទ្រជាច្រើន ក៏បានComment លើកទឹកចិត្តដល់លោក សុគន្ធ ថេរ៉ាយុផងដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.