ក្តៅរឿងដដែល! នារីជនបរទេសម្នាក់ អង្គុយថតរូបស្ទីលមិនគួរសមលើកន្លែងស័ក្ដិសិទ្ធិ​នៅប្រទេសថៃ មហាជនកំពុងឡើងកំដៅ ...

CHEN.FONG

រូបភាពប៉ុន្មានសន្លឹក ជាមួយស្រ្តីជនបរទេសម្នាក់ កំពុងតែធ្វើអោយអ្នកលេងបណ្តាញសង្គមផ្សេងៗ យកមកធ្វើជាប្រធានបទជជែកគ្នា ដ៏ក្តៅមួយ រូបភាពទិភាពនៅប្រទេសថៃ ដែលស្រី្តម្នាក់នោះមានឥរិយាបថមិនសមរម្យនៅទីតាំងដែលជាទីស័ក្ដិសិទ្ធិ​នៅប្រទេសថៃផ្ទាល់។

យោងតាម​រូបថត ​ដែលបានដាក់​បង្ហោះនៅ​លើ​បណ្ដាញ​សង្គម ​កាល​ពី​ថ្ងៃ​ទី​២១​មីនា ស្ត្រី​ម្នាក់ជាជនបរទេសមិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់នេះ ​បាន​លើក​ជើង និង​ដាក់​គូទ​អង្គុយ​លើ​របារ​ណ៏មួយ​កន្លែង​នៅ​ក្នុង ​វត្ត​ព្រះកែវ ភាគច្រើនរបស់នៅទីនោះសុទ្ធសឹងតែជា​ទី​តាំងហាមឃាត់​មិន​ឲ្យ​ប្រព្រឹត្ត​ទង្វើ​មិនល្អនៅទីនោះទេ។ ក្នុង​រូបថតនោះ គេ​​ឃើញ​ស្រ្តីម្នាក់នោះ ​ឡើង​អង្គុយ​នៅ​លើរបារ​ណ៏មួយ ក្នុងគោលបំណង ​ដើម្បី​ឲ្យ​មិត្តភ័ក្ដិ​ថត​រូប​តាម​ទូរសព្ទអោយខ្លួន។

ដោយឡែករូបថតដែលត្រូវបានគេប្រទះឃើញនោះ គឺនៅក្នុងគណនីអ្នកប្រើប្រាស់បណ្តាញសង្គមមួយ ឈ្មោះ Aditha But Adit ប៉ុន្តែសម្រាប់ពេលនេះរូបទាំងនោះ​ត្រូវ​បាន​លុប​ចោល​វិញ​ ដោយមិនចង់អោយឃើញនោះទេ។ ទោះ​បីជាយ៉ាងណាក៏ដោយ រូបដែលបានលប់នោះ ​ត្រូវ​គេទាញ​យក​ទៅ​បង្ហោះ​តៗគ្នា ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គមរួចបាត់ទៅហើយ ហើយ​ក៏មហាជនក៏កំពុងប្រតិកម្ម និង ​រិះគន់​យ៉ាង​ច្រើន​រួចហើយដែរ។

អត្តន័យលើរូបនេះ ត្រូវបានគេដាក់ថា៖ "ខណៈ​ខ្ញុំ​កំពុង​ព្យាយាម​គេច​ចេញ​ពី​ក្រុម​ទេសចរ​ចិន ដើម្បី​បួងសួង​នៅ​វត្ត​ព្រះកែវ ភ្នែក​របស់​ខ្ញុំ​ស្ទើរ​តែ​លាន​ចេញ​មក​ក្រៅ​ហើយ​ពេល​ឃើញ​អ្នក​ស្រី​ម្នាក់​នេះ​អង្គុយ​ថត​រូប​យ៉ាង​ដូច្នេះ។ ខ្ញុំ​បម្រុង​ទៅ​នឹង​ព្រមាន​នាង​ដែរ តែ​នាង​បាន​ដើរ​ចេញ​ទៅ​បាត់។ វា​មិន​សមរម្យ​ទាល់​តែ​សោះ ត្បិត​នាង​ពុំ​បាន​ឃើញ​សញ្ញា​ព្រមាន​ក៏​ដោយ ក៏​នាង​មិន​គួរ​ហ៊ាន​ឡើង​អង្គុយ​លើ​កន្លែង​ស័ក្ដិសិទ្ធិ​នេះ​ទេ"។

រឿងនេះមិនមែនជារឿងថ្មីនោះទេ ពីមុនក៏ធ្លាប់​មាន​ជនបរទេសធ្វើបែបនេះដែរ ដោយ​មាន​បុរស​២​នាក់​បាន​ស្រាត​ខោ​ថត​ចេញ​គូទ នៅ​វត្ត​អារុណ ប្រទេស​ថៃ។ ទេសចរ​បរទេស​ទាំង​២​នាក់​ត្រូវ​បានប៉ូលីស​ថៃ​ចាប់​ដាក់​គុក​អស់​រយៈពេល​២​សប្ដាហ៍ ហើយ​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស រួម​ទាំង​បញ្ជា​ឲ្យ​លុប​ចោល​គណនី Instagram របស់​ពួក​គេ ដែល​បាន​បង្ហោះ​រូបភាព​មិន​សមរម្យ​ទាំងអស់នោះចោលទាំងអស់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.