ដំណឹងចុងក្រោយ របស់លោកគ្រូ សុ៑យ សារ៉េត

ប្រភពច្បាស់ការពីសាច់ញាតិជនរងគ្រោះ បានអោយដឹងថា លោកគ្រូ សុ៑យ សារ៉េត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាមនៅថ្ងៃនេះ។ ហើយមកទល់ពេលនេះ គាត់បានដឹងខ្លួនវិញហើយ ដោយគាត់រង់របួស មាត់ និងធ្មេញ ហើយកំពុងទន្ទឹងរង់ចាំលទ្ធផលពិនិត្យខួរក្បាលពីសំណាក់គ្រូពេទ្យ។
ហើយមានការអន្តរាគមន៏ពីឯកឧត្ដមនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ ដោយនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវស្វែងរកជនពាក់ព័ន្ធទាំងអស់ ដែលបានប្រើហិង្សាវាយមកលើបុរសបើករថយន្តបង្កគ្រោះថ្នាក់ និងវាយកំទេចរថយន្តកាលពីម្សិលមិញ នៅម្តុំមន្ទីរពេទ្យលោកសង្ឃ ដើម្បីមកដាក់ទោសផ្តន្ទាទោសតាមផ្លូវច្បាប់
Leave a Comment