ដួង ម៉ានិច សម្តែងមិនប្រយ័ត្នដើរបុកដើមឈើ នាងថា «ឈឺតើ» ហើយផ្ទុះសំណើច (មានវីដេអូ)

David

តារាស្រីខាងផ្នែកសម្តែងដែលមានទទួលបានការគាំទ្រនិង ស្គាល់ច្បាស់ពីភាពស្រស់ស្អាត ស៊ិចស៊ីរបស់កញ្ញារួចមកហើយ គឺកញ្ញា ដួង ម៉ានិច ដែលមានតុងខាងសិល្បៈសម្តែង គ្រប់ប្រភេទនៃតួអង្គសម្តែងនាងអាចធ្វើបានយ៉ាងល្អ។​

ប៉ុន្មានខែចុងក្រោយនេះ កញ្ញាមានការវល់ខ្លាំង ជាពិសេសសម្រាប់បុណ្យចូលឆ្នាំខ្មែរប្រពៃណីខ្មែរខាងមុខនេះ។ វាជាការពិតណាស់ បើតាមបណ្តាញសង្គមInstagram យើងឃើញថា ជាក់ស្តែង នាងបានបង្ហោះវីដេអូដ៏អស់សំណើចមួយ ដែលនាងកំពុងធ្វើការថត ដើរភ្លេចមើលក៏បុកក្បាលនឹងដើមឈើដែលលាន់លឺមិនស្ទើរនោះទេ តែទោះជាវាឈឺក្តី តែនាងនៅតែសើចញញឹមទាំងឈឺចុកចាប់ តែនៅបន្តការថតទៀត។

បើតាមវីដេអូមួយនេះធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាអ្នកទស្សនាវីដេអូនោះជាច្រើនអស់សំណើចយ៉ាងខ្លាំង នៅពេលដែលឃើញនាងទៅជាបែបនេះ នៅក្នុងនោះនាងក៏បាននិយាយថា «ឈឺតើ» ទាំងសើចផងនិយាយផង ៕

សូមទស្សនាវីដីអូ សកម្មភាពរបស់កញ្ញាខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.