មកស្គាល់ច្បាស់នូវអត្តសញ្ញាណ បុរសឡានខ្មៅ ដែលគេវាយស្ទើរស្លាប់កាលពីម្សិលមិញនេះ គឺជា ... (មានវីដេអូ)

David

កាល​ពី​ល្ងាច​មិញ​នេះ មាន​ហេតុការណ៍​ដ៏​កក្រើក​មួយ​កើត​ឡើង បន្ទាប់​ពី​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង បុក​រះ​តាម​ផ្លូវ​មិន​ព្រម​ឈប់ រហូត​ប្រជាពលរដ្ឋ​ដេញ​តាម​ទាន់ នាំ​គ្នា​វាយ​ដំ​យ៉ាង​សាហាវ​បែក​ឈាម​ស្រោច​ខ្លួន។ បើ​កុំ​តែ​ប៉ូលិស​អន្តរាគមន៍​ទាន់ ប្រហែល​ម្ចាស់​រថយន្ត​មិន​អាច​នៅ​មាន​ជីវិត​ឡើយ។ ជុំវិញ​សកម្មភាព​នេះ បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​មាន​ការ​រិះគន់ ចំពោះ​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ធ្វើ​ជា​តុលាការ​ចង់​កាត់​ក្ដី​ប្រហារ​ជីវិត​អ្នក​បង្ក ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​លើក​ឡើង​ថា​ម្ចាស់​រថយន្ត​សម​នឹង​ទទួល​បែប​នេះ។ យ៉ាង​ណា​ក្ដី ពេល​នេះ​សមត្ថកិច្ច​ក្រុង កំពុង​ស្រាវជ្រាវ​តាម​វីដេអូ​សារព័ត៌មាន​ថត​បាន ដើម្បី​ប្រមូល​ភស្តុតាង នាំ​ជន​ល្មើស​បង្ក​ហិង្សា​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់។

លោក ផែង វណ្ណៈ បាន​បញ្ជាក់​តាម​គណនី Facebook របស់​ខ្លួន​ថា លោកផែងវណ្ណៈបានសរសេរថា៖ បណ្ឌិត​ ស៊ុយ​ សារ៉េត​ កំពុងសង្គ្រោះបន្ទាន់​ ខណ:ជនល្មើសមួយចំនួនត្រូវបានបណ្ដាញសង្គម​ Facebook បង្ហោះរូបថត​ព្រោងព្រាត​ ម្ចាស់រថយន្តដែលបើកប៉ះគេមិនឈប់ហើយបើករត់ត្រូវក្រុមមនុស្សពាលពោរពេញដោយកំហឹងប៉ុនប៉ងវាយសម្លាប់​ និង​ បំផ្លាញរថយន្តស្ទើរខ្ទេចខ្ទីនោះ​មានឈ្មោះ​លោកបណ្ឌិត​ ស៊ុយ​ សារ៉េត​ ជាសាស្ត្រាចារ្យ​ នៅសាកលវិទ្យាល័យកម្ពុជា​ ។

គួរ​បញ្ជាក់​ថា កាល​ពី​ល្ងាច​មិញ​នេះ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក GAC បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​វេលា​ម៉ោង​ប្រមាណ ៥​ល្ងាច តាម​ចំណុច​តាម​ផ្លូវ​ទៅ​វត្ត​សន្តិវ័ន ហៅ​វត្ត​ទួល​អស់​លោក ក្នុង​ខណ្ឌ​ឫស្សីកែវ។ ប៉ុន្តែ​ភ្លាម​ៗ​នោះ ជន​បង្ក​មិន​បាន​ឈប់​រថយន្ត​ដើម្បី​ដោះ​ស្រាយ​នោះ​ទេ គឺ​បន្ត​បើក​រត់​រហូត​ប៉ះ​រថយន្ត និង​ម៉ូតូ​ផ្សេង​ទៀត​ជា​ច្រើន​គ្រឿង។ ភ្លាម​នោះ គេ​ឃើញ​មាន​បង​ប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​ម៉ូតូ ដេញ​តាម​រថយន្ត​បង្ក រហូត​ស្ទាក់​បាន​នៅ​ផ្លូវ​លេខ ១៥៦ កែង​ផ្លូវ ២៦៥ ក្នុង​សង្កាត់​ទឹក​ល្អក់២ ខណ្ឌ​ទួល​គោក ដោយសារ​រថយន្ត​បែក​ធុង​ទឹក​ទៅ​មុខ​លែង​រួច។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.