មិននឹកស្មានថា សម្លៀកបំពាក់ ប្រពៃណី របស់ អ្នកនាងសុគន្ធ និសា គឺជាការច្នៃម៉ូតយ៉ាងពិសេស ពីកំពូលតារាចម្រៀងម្នាក់នេះសោះ

David

កាលពីរសៀលម្សិលមិញនេះផង ក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ​ លេីកទី២០ និងពិធីសំណេះសំណាល​ រវាងប្រមុខរាជរដ្ឋាភិបាល​ និងតារាជិត៤ពាន់នាក់ បានធ្វើឲ្យផ្អើលអ្នកគាំទ្រតែម្ដង។

ជាក់ស្ដែង ក្នុងចំណោមតារាជាច្រើន ក៏មានវត្តមាន អ្នកនាង សុគន្ធ និសា ដែលជា តារាស្រីប្រចាំផលិតកម្ម រស្មីហង្សមាស ម្នាក់ដែរ។

អ្វីដែល គួរឲ្យចាប់អារម្មណ៍ ចំពោះសម្រស់ភរិយា ថ្មីថ្មោងរូបនេះ ត្រូវបានអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរ គ្រប់គ្នា ព្រោះអ្នកនាង បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ជាមួយសម្លៀកបំពាក់ ប្រពៃណី ដែលច្នៃម៉ូតយ៉ាងពិសេស ដែលធ្វើឲ្យគ្រប់គ្នា គយគន់មិនចេះជិនណាយ៕

ជាការការពិត អ្នកនាង សុគន្ធ នីសា ក៏បានថ្លែងឲ្យដឹងផងដែរនៅលើបណ្តាញសង្គមថា "សំលៀកបំពាក់មួយឈុតនេះខ្ញុំស្រឡាញ់ខ្លាំងណាស់​ ព្រោះនេះជាទឹកចិត្តរួមជាមួយស្នាដៃដ៏អស្ចារយ៉ាង​បុិនប្រសព្វរបស់​មនុស្សបីនាក់​បានបង្កើតអោយចេញជាសំលៀកបំពាក់បែបខ្មែរដ៏មានន័យសំរាប់ខ្ញុំថ្ងៃនេះ ១​ បងណុបបាយ៉ារឹទ្ធ​ ដែលជាអ្នកគូសអោយចេញជាម៉ូដ​ នឹងឆ្នៃម៉ូដមួយនេះ​ ​ យ៉ាងប្រណិតបំផុត ២​ បង​ សុផល់កាត់ដេរ​ ជាអ្នកកាត់អោយចេញជារូបរាងសម ​ ល្មមនឹងខ្លួនរបស់ខ្ញុំ ៣​ គឺបង​ មល់សិទ្ធិកា​ កាត់ដេរ​ដែលបានជួយដេរប៉ាក់ឌិន ​ យ៉ាងរស់រវើកនឹងមានភាពលេចធ្លោ អរគុណដល់ទាំងបីខ្លាំងណាស់ដែលបានរួមគ្នាសំរាប់ខ្ញុំ​ ស្រឡាញ់ណាស់​ មានន័យណាស់"

រីឯលោក ណុបបាយ៉ារឹទ្ធ ក៏បានឲ្យដឹងផងដែរថា "យប់មុិញទំរាំធ្វើអាវមួយនេះរួច ដល់ម៉ោង៣ភ្លឺ តែខ្ញំនៅតែស្រលាញ់នឹងមិនបោះបង់ចោលនូវការព្យាយាមរបស់ខ្ញំជាដាច់ខាត ហនុមាន អ្នកបានធ្វើដំណើរទៅជាមួយខ្ញុំនូវក្នុងការសម្តែងនៃពិធីអបអរសាទរ ទិវាវប្បធម៌ជាតិទូទាំងប្រទេសលើកទី២០ និងការទទួលទានអាហារមិត្តភាពរួមគ្នា នៅទីក្រុងកោះពេជ្រ ដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមការអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល គឺសម្តេចតេជោហ៊ុនសែន និងសម្តេចកិតិព្រឹត្តបណ្ឌឹតប៊ុនរ៉ានីហ៊ុនសែន រួមជាមួយនិងសិល្បៈករសិល្បៈការិី ជាច្រើនជំនាន់ ។ -អរគុណដល់ក្រសួងវប្បធម៌ និង អរគុណដល់លោកគ្រូ សំអាង សម ដែលបានផ្តល់កិត្តិយសសម្រាប់រូបខ្ញុំនិងប្អូនស្រីនីសា និងអគុណសម្រាប់ស្នាដៃនិពន្ធ បទភ្លេង និង ទំនុកច្រៀងចំនួន២បទដែលលោកគ្រូបានតាក់តែងអោយពួកខ្ញុំទាំង២សម្រាប់ច្រៀងក្នុងកម្មវិធីនេះ - អរគុណបងស្នា ហាងកាត់ដេរ ប្រិយមិត្ត សាខាទួលស្វាយព្រៃ ដែលកាត់តួរអាវអាវកត្រង់មួយនេះសម្រាប់ខ្ញុំក្នុងរយៈពេលដ៍ខ្លី -អរគុណបងមល ម្ចាស់ហាងកាត់ដេរសិទ្ធិការ និងកូនជាងដែលជួយឌឹនយ៉ាងយកចិត្តទុកដាក់តាមអ្វីដែលខ្ញុំចង់បាន នូវផ្នែកករអាវ និងក្បាច់ខ្មែរ ខ្ញុំពិតជាស្រលាញ់និងសរសើរនូវស្នដៃរបស់បងណាស់ 👍🏻 -ចុងក្រោយអរគុណខ្លួនឯងដែលបានបង្កើតម៉ូត និង អុ៊តគ្រីស្តាល់រូបហនុមាន ដែលជាការរៀបត្បូងម្តងមួយគ្រាប់ទំរាំអ៊ុតបានពេញនូវរូបហនុមានមួយនេះគឺជិត៣ម៉ោង ហត់ គេងអត់ឆ្អែត តែខ្ញុំពិតជាសប្បាយចិត្តនឹងអ្វីដែលខ្ញុំធ្វើ"​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.