តារាកំប្លែង នាងអ៊ីត ដល់ថ្នាក់អង្គុយឆ្ងល់ខ្លួនឯង ម៉េចបានមានអ្នកស្អប់ និងមិនចូលចិត្តខ្លួន

David

នាងអ៊ីតតារាកំប្លែងល្បីឈ្មោះ ស្ថិតនៅក្រោមក្រុមរបស់ នាយពាក់មី គឺអ្នកនាងអ៊ីត កើតហេតុជាក្តីអកអន់ស្រពោនចិត្ត អង្គុយឆ្ងល់ ខ្លួនឯងពីរឿងខ្លះៗក្នុងជីវិតនាងផ្ទាល់។

នេះជាការពិតណាស់ ដែល អ្នកនាងអ៊ីតអីលូវមានការរវល់ជាមួយការងារសិល្បៈផង និង ការងាររកស៊ីផ្ទាល់ខ្លួនផងដែរ។ ហើយណាមួយ ឥឡូវនេះនាក់បាននាំកូនស្រីរបស់នាងផ្ទាល់ ចូលក្នុងវិស័យសិល្បៈជាមួយនាងដែរ

តែមិនដឹងមានរឿងអកអន់ចិត្តយ៉ាងណា នាងបានត្អូញត្អែរ នៅក្នុងគណនីហ្វេសប៊ុករបស់នាងផ្ទាល់ថា៖

«រាល់ថ្ងៃខ្ញុំអង្គុយឆ្ងល់នឹងខ្លួនឯង ម៉េចបានចេះតែមានអ្នកស្អប់ខ្ញុំ នឹងអ្នកមិនសូវចូលចិត្ដខ្ញុំចឹង?អ្នកមួយចំនួនតូចទេ តើខ្ញុំធ្វើអីដាក់អ្នក? ធ្វើចឹងដាក់ខ្ញុំធ្វើ ខ្ញុំដូចគេដូចឯងដែរ ម៉េចបានគេមិនយល់អារម្មណ៏ខ្ញុំ ដូចខ្ញុំយល់គេចឹង មនុស្សយើងម្នាក់ៗរៀនយកអារម្មណ៏គេដាក់ក្នុងខ្លួនឯងខ្លះផង ទើបដឹងថាម៉េច»៕

នេះជារឿងធម្មតាទៅហើយ ដែលអ្នកលេងបណ្តាញសង្គម មានទុក្ខកង្វល់ តែងតែផុសការ ត្អូញត្អែរ អកអន់ចិត្តជាមួយនរណាម្នាក់

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.