ពុទ្ធោ! ប៊ុត សីហា ជួបទុក្ខលំបាក់ក្នុងជីវិតផ្ទួនៗដោយសារតែ ...

David

បន្ទាប់ពីតារាចម្រៀងលោក ប៊ុត សីហា ជួបរឿងថាលោកត្រូវសមត្ថកិច្ចឃាត់ខ្លួនព្រោះជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន រហូតដល់គ្មានឪកាសចេញទៅសំដែងនៅសហរដ្ឋអាមេរិក ធ្វើឲ្យតារាចម្រៀងរូបនេះកាន់តែមានជីវភាពខ្សត់ខ្សោយថែមទៀត។

ដោយព្រោះតារាចម្រៀងរូបនេះបានបាត់បង់ការងារ រកសុីចិញ្ចឹមគ្រួសារគ្មានអ្នកណាហៅច្រៀងតាមខនសឺត តាមកម្មវិធីនានាដូចពីមុនទៀតឡើយ។

ក្នុងនាមលោកជាតារាប្រុសមួយរូបនេះ បានបញ្ជាក់ថា «លោកមិនបានពាក់ព័ន្ធនឹងករណីគ្រឿងញៀនដូចនូវអ្វីដែលបានចុះផ្សាយនោះទេ ការឃាត់ខ្លួននេះគឺជាការយល់ច្រឡំតែប៉ុណ្ណោះ»។

ព្រោះតែដូច្នេះហើយ ធ្វើឲ្យលោកអស់ឪកាសចេញច្រៀងរកលុយនៅសហរដ្ឋអាមេរិក គ្មានអ្នកណាហៅលោកច្រៀងតទៅទៀត។ អ្វីកាន់តែគួរឲ្យក្តុកក្តួលនោះខណៈដែលលោកកំពុងតែមានបញ្ហា ម្តាយក្មេកលោក ក៏មានជម្ងឺមហារីកសុដន់ធ្ងន់ធ្ងរ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ត្រូវការថវិកាក្នុងការព្យាបាល។ មិនត្រឹមតែត្រូវរកលុយព្យាបាលម្តាយក្មេកនោះទេ សព្វថ្ងៃក្រុមគ្រួសារលោក ដែលសព្វថ្ងៃមានភរិយា កូនស្រីមួយរូប និងម្តាយឯស្រុកកំណើត ក៏ជាបន្ទុកធ្ងន់ដែលលោកត្រូវស្វែងរកថវិកាចិញ្ចឹមជីវិត។

ដូច្នេះ ទើបលោកក៏អំពាវនាវដល់សប្បុរសជនដែលមានចិត្តសប្បុរសធម៌ឲ្យជួយផ្តល់ថវិកា ជួយម្តាយក្មេកដែលកំពុងធ្លាក់ខ្លួនឈឺ និងសង្ឃឹមថាលោកនឹងមានអ្នកហៅលោកទៅច្រៀងដើម្បីរកលុយចិញ្ចឹមគ្រួសារដែលកំពុងខ្វះខាត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.