ក្តៅៗ! បទយូរី "រាំស្កុប" ត្រូវ​បាន​ក្រសួង​ព័ត៌មាន ឲ្យ​បញ្ឈប់​​ការចែកចាយនិងចាក់ផ្សាយជាបន្ទាន់ ដោយសារ...(មានវីឌីអូ)

CHEN.FONG

ពេលនេះបទថ្មីក៏ចេះតែចេញមកបន្តបន្ទាប់ ពេលនេះបទដែលចេញមកហើយមានបញ្ហាជាមួយក្រសួងព័ត៌មានមានមួយហើយ គឺបទរបស់យូរី «រាំស្កុប» យោងតាមការណែនាំពីក្រសួង​ព័ត៌មានបានឲ្យដឹងតាមរយៈ​ស្ថានីយ​ទូរទស្សន៍ និង​ទូរទស្សន៍​គ្រប់​ប្រព័ន្ធ និង​ម្ចាស់​ទូរទស្សន៍​អនឡាញ​គ្រប់​ប្រភេទថា៖« ត្រូវបញ្ឈប់​ការ​ចាក់​ផ្សាយ​បទចម្រៀង ដែល​មាន​ចំណងជើង​ថា "រាំស្កុប" របស់​ផលិតកម្ម​សាន់ដេ» ហើយនេះជាសេចក្តីប្រកាស​របស់​ក្រសួង​ព័ត៌មានផ្ទាល់​នៅថ្ងៃ​ទី៣០ ខែ​មីនា​ល្ងាចនេះផ្ទាល់។

រឿងដែលត្រូវ​បាន​ក្រសួង​ព័ត៌មាន ឲ្យ​បញ្ឈប់​​ការចែកចាយនិងចាក់ផ្សាយត្រឹមនេះហើយ ដោយសារ​បទ​នេះ មាន​ឈុត​សម្តែង​ដែលប្រើ​ឯ​កសណ្ឋាន​ដែល​មាន​ស្លាក​សញ្ញាណ (Logo) របស់​មន្ទីរពេទ្យ​កាល់ម៉ែត្រ ដោយ​មិនមានការ​អនុញ្ញាត ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយសនូវសេចក្តី​ថ្លៃថ្នូរ​របស់​មន្ទីរពេទ្យ និង​ទឹកចិត្ត​ក្នុងការ​បំពេញ​ការងារ​របស់​បុគ្គលិក​នៃ​មន្ទីរពេទ្យ។

​រំលឹក​ថា ក្រសួង​នឹងកំពុងធ្វើការសង្កេតមើលបទចម្រៀងថ្មីៗដែលលាចាក់ពីក្រមសីលធម៌ជាពលរដ្ឋខ្មែរ និង សីលធម៌សង្គមជាបន្តបន្ទាប់ ដើម្បីរក្សាក្រមសីលធម៌មិនឲ្យមានការចា។

សូមទស្សនាវីឌីអូចម្រៀងនេះតែម្តងនៅខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.