នាយចឺម បញ្ចាញបទថ្មី សម្រាប់បុណ្យចូលឆ្នាំថ្មី កន្ទ្រាក់រាំហុយដី (មានវីដេអូ)

ចិនហ្វុង

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែខិតជិតមកដល់ ក្នុងនេះតារាសិល្បះផ្នែកចម្រៀងជាច្រើននាក់ កំពុងត្រៀមចេញចម្រៀងថ្មីៗ ចង់បានគាំទ្រពីទស្សនិកជន ដែលគេតែងនិយាយលេងថា (ផ្ទុះបទចម្រៀងប្រចាំឆ្នាំ) បានចាប់ផ្តើមបង្ហាញបទចម្រៀងថ្មីៗរបស់ខ្លួនមកជាបណ្តើងៗ តាមក្រុមហ៊ុនផលិតកម្មផ្សេងៗ។

ងាកមកមើល មុននេះបន្តិច ខាងផលិតកម្មសាន់ដេ ក៏បានបញ្ចេញបទចម្រៀងថ្មីមួយបទរបស់ តារាចម្រៀងវ័យក្មេង នាយចឺម មានចំណងជើងថា “បែកគ្នាហើយហាមជេរម៉ែ” ដែលមានចង្វាក់ភ្លេងឡូយកប់ អត្ថន័យប្លែក បានស្តាប់ហើយប្រាកដជាចង់រាំតែម្តង។ តោះកុំចាំយូសូមទស្សនាវីដេអូចម្រៀងថ្មីរបស់នាយចឺមខាងក្រោម:

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.