មើលទៅកំសត់ខ្លាំងណាស់! ធ្លាប់តែធ្វើអោយគេសើច! ពេលនេះ ពូកុយ លោក គិរី និង ពូក្រឹម ទៅសួរសុខទុក្ខ ពូសាន ម៉ៅ និងជួយយកមូលនិធិសិល្បៈករសប្បុរសជនជូនពូសាន ម៉ៅ

CHEN.FONG

លោក ជួង ជី ហៅនាយ កុយ លោក គិរី និង ពូក្រឹម តំណាងឲ្យសមាគមសិល្បករខ្មែរ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមនិងសប្បុរសជនទាំងអស់ នៅកាលពីព្រឹកមិញនេះ ថ្ងៃទី១៨ មីនា ២០១៨ បាននាំយកថវិកាមូលនិធិសិល្បៈករចាស់ជរានិង អំណោយសប្បុរសជននានាទៅជូនដល់ នាយ សាន ម៉ៅ ដោយផ្ទាល់តែម្តង នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។

គួររំលឹកថា នាយ សាន ម៉ៅ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីយប់ម្សិលមិញ ថ្ងទី១៧ ខែមីនា ឆ្នាំ២០១៨ លោកគ្រូពេទ្យប្រាប់ថា លោកមានជំងឺទឹកដក់ក្នុងសួត ជំងឺបេះដូង ហើយនិង ជំងឺទឹកនោមផ្អែមថែមទៀតផង។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.