ក្តុកក្តួលពេកហើយ ! សិស្សានុសិស្ស គ្រូបង្រៀន និង មីងបុគ្គលិកផ្នែកអនាម័យ នៅសាលាប៊ែលធី បង្កើតមូលនិធិ ២០០០រៀល ជួយប្អូនបញ្ញា វះកាត់ប្តូរលលាដក្បាល

CHEN.FONG

ពេលនេះប្អូនប្រុសដ៏កំសត់ សុទ្ធ ពន្លឺបញ្ញា ដែលប្រិយមិត្តមានចិត្តអាណិតអាសូរពេលបានឃើញស្ថានភាពរស់នៅរបស់បញ្ញាកាន់តែលំបាកដោយសារចំណាយលើការវះកាត់ប្អូនប្រុស។ គួររំលឹកដែរ ថាប្អូនប្រុសបានជួបគ្រោះថ្នាក់ចរាចរណ៍រហូតផុងលលាដក្បាល ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ដើម្បើីធ្វើការវះកាត់ប្តូរលលាដក្បាលសិប្បនិម្មិត ឥឡូវនេះប្អូនប្រុសបានត្រឡប់មកផ្ទះវិញហើយ។ ទោះបីជាការវះកាត់ទទួលបានជោគជ័យមែនពិត ក៏ប៉ុន្តែពេលនេះក្រុមគ្រួសាររបស់បញ្ញា កំពុងខ្វះខាតខ្លាំងក្នុងការព្យាបាលជំងឺរបស់ប្អូន រហូតដល់ដាក់លក់ផ្ទះ ដែលរស់នៅបច្ចុប្បន្ន។ធ្វើអោយមហាជនសែនអាណិតក្តុកក្តួលក្រៃលែង

ចាប់ពីថ្ងៃនេះផ្ទាល់សាលាប៊ែលធី ដែលបញ្ញាធ្លាប់រៀនមានមិត្តជាច្រើននៅចាំពីបញ្ញា ហើយមិត្តដែលរួមសាលាជាច្រើនមានការក្តួលអាណិតដល់ជីវិតរបស់បញ្ញា បានរួមមតិគ្នាបានបង្កើតមូលនិធិ ២០០០រៀល អីលូវបានប្រកាសឲ្យសិស្សានុសិស្សទាំងអស់អាចបរិច្ចាកខ្លះៗ ដើម្បីជួយដល់គ្រួសារបញ្ញា ហើយគេឃើញមានទាំងសិស្ស និងគ្រូបង្រៀននៅសាលាប៊ែលធី ជាច្រើន សូម្បីតែអ្នកមីងបុគ្គលិកផ្នែកអនាម័យ ក៏បានចូលរួមគ្នាចូលមូលនិធិ ជួយដល់ប្អូនប្រុសបញ្ញាដែលកំពុងខ្វះខាតថវិការក្នុងការវះកាត់លលាដក្បាលផងដែរ ឭហើយក្តុកក្តួលណាស់

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.