រ៉ាប៊ី ត្រៀមចូលឆ្នាំខ្មែរ ជាមួយនឹងបទកូរថ្មីរបស់នាង? បើក្បាច់រាំកូរ (មានវីដេអូ)

David

តារាចម្រៀងសាច់សខ្ចី វ័យក្មេងប្រចាំផលិតកម្មថោន កញ្ញា រ៉ាប៊ី ថ្មីៗនេះបានបញ្ចេញបទចម្រៀងរបស់ខ្លួនមួយបទ មានចំណងជើងថា «មាន់ស្រែ» សម្រាប់ឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ដែលកាន់តែជិតមកដល់ក្នុងពេលឆាប់ៗនេះ។

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់បទចម្រៀងដែលទើបតែចេញមួយបទនេះ កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន ជាមួយសាច់ភ្លេង យ៉ាងរំញួយអារម្មណ៍ទស្សនិកជនគ្រប់ស្រទាប់។

ជាងនេះទៅទៀត បទ«មាន់ស្រែ» មួយបទនេះ មិនត្រឹមតែមានភ្លេងបែបទំនើបប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ក្បាច់រាំវិញ គឺកាន់តែអស្ចារ្យ ដែលធ្វើឲ្យអ្នកគាំទ្របាស់សក់ជ្រោង ហើយស្ទើរតែចង់រាំតាមគ្រប់ក្បាច់។

បទថ្មីរបស់កញ្ញា រ៉ាប៊ី សម្រាប់ឆ្នាំនេះពិតជាឡូយមែនទែន ដែលធ្វើឲ្យអ្នកគាំទ្រខ្លះលាន់មាត់ថា បទនេះអាចនឹងផ្ទុះសម្រាប់បុណ្យចូលឆ្នាំខ្មែរ មិនខាននោះទេ៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.