ពុទ្ធោ! ថ្លៃមើលជម្ងឺមួយខែៗ របស់ លោក យូ ឌីស្កូ អស់ប្រាក់មិនតិចនោះទេ (មានវីដេអូ)

David

បណ្តាលសារព័ត៌មានជាច្រើន បានចុះផ្សាយពី ស្ថានភាពជម្ងឺរបស់លោក យូ ឌីស្កូ បានធ្វើឲ្យមហាជនច្រើនមានការអានិតរំជួលចិត្ត ជាពិសេសក្រោយឃើញរូបរាងស្គមស្គាំងរបស់លោក ដែលខុសពីមុនដាច់ស្រលះ។ ទោះបីជាពេលនេះ មិត្តៗ ការងារក្នុងវិស័យសិល្បៈបានរៀបចំមូលនិធិសម្រាប់ជួយតារារូបនេះទៅហើយក្ដី ប៉ុន្តែនៅមិនទាន់បានសម្រេចទាំងស្រុងនៅឡើយទេ ត្បិតការចំនាយក្នុងការព្យាបាលជម្ងឺពិតជាខ្ពស់ខ្លាំង។

បើតាមការឲ្យដឹងរបស់លោក យូ ឌីស្កូផ្ទាល់ ក្នុងមួយខែលោកត្រូវចំនាយក្នុងការលាងឈាម និងថ្លៃសេរ៉ូមដល់ទៅ ៦០០ ទៅ ៧០០ ដុល្លារឯណោះ ដែលទឹកប្រាក់នេះពិតជាច្រើនណាស់សម្រា់ប់លោក ដែលជាអ្នកជម្ងឺមិនអាចរកចំនូលអ្វីបាន។ យ៉ាងណាមិញ លោកក៏សង្ឃឹមថាជំនួយមូលនិធិដែលបង្កើតឡើងនេះ នឹងអាចដឹងដល់សប្បុរសជនផងដែរ។

ទស្សនាវីដេអូខាងក្រោមនេះ

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.