សម្តេចតេជោ ប្រកាសអោយយកចង្វាក់សារាវ៉ាន់ រាំលេងកំសាន្តនាឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

CHEN.FONG

សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអោយយកចង្វាក់សារាវ៉ាន់ សម្រាប់រាំលេងកំសាន្តនៅនាឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែងខាងមុខនេះ ដោយខុសពីឆ្នាំមុនៗ ។ គួររំលឹកថា កាលពីឆ្នាំ២០១៦ បទ «រាំញីកែងជើង» និងបទ «រាំអ៊ីចេះ» ក្នុងផលិតកម្មរស្មីហង្សមាស ពិតណាស់ប្រិយមិត្តមានការគាំទ្រ និងចាក់ស្តាប់កំសាន្តរាំលេងគ្រប់ទីកន្លែង ហើយលើសពីនេះទៅទៀត គឺនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏គាំទ្រ និងរាំនូវចង្វាក់ញ៉ាក់ទាំងនេះដែរ ព្រោះសម្តេចលើកទឹកចិត្តនូវការតែងនិពន្ធស្នាដៃរបស់កូនខ្មែរ ។

យ៉ាងណាមិញ សង្ក្រានឆ្នាំថ្មី ឆ្នាំច ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើសេចក្តីប្រកាសយកចង្វាក់សារាវ៉ាន់ សម្រាប់រាំលេងកម្សាន្តនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ដែលឈានចូលយ៉ាងឆាប់រហ័សនាពេលខាងមុខនេះ ។

សេចក្តិប្រកាសនេះ បានធ្វើឡើងនៅពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨នេះ

តាមការបញ្ជាក់ពីសម្តេចតេជោថា៖ ចូលឆ្នាំនេះយកចង្វាក់សារាវ៉ាន់ជាគោលតែម្តង ព្រោះឆ្នាំមុនៗ រាំញីកែងជើង រាំ អ៊ីចេះ «ឆ្នាំហ្នឹងគិតតែសារាវ៉ាន់ តែម្តង ត្រៀមឲ្យហើយ លេងឲ្យណាណី លេងផ្តាំចាស់» ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.