ព្រះមហាថេរប្បញ្ញោ ឡុងចន្ថា និមន្តទៅជួប យូ ឌីស្កូ ដោយផ្ទាល់ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ព្រមទាំងបច្ច័យជួយលោកផងដែរ

CHEN.FONG

ជីវិតរូបកាយមិនទៀងទាត់ តារាសម្តែងបុរសសង្ហារ លោក យូ ឌីស្កូ មានបញ្ហាជំងឺច្រើនរួមមាន ទឹកនោមប្រៃ បញ្ហាក្រលៀនទាំងពីរ និងឈាមសឡើងខ្ពស់ខុសពីធម្មតា ហើយអីលូវនេះរូបរាងលោកធ្លាក់ខ្លួនស្គមស្គាំងជាខ្លាំង។

ពេលនេះមានព្រះមហាថេរប្បញ្ញោ ឡុងចន្ថា បានធ្វើដំណើរពីខេត្តតាកែវ ដើម្បីជួយជាបច្ច័យមួយចំនួនដល់ យូឌីស្កូ នៅការិយាល័យសមាគមសិល្បករខ្មែរ។ ព្រះសង្ឃ ឡុង ចន្ថា ទទួលដំណឹងអំពីជម្ងឺលោក យូ ឌីស្កូ ជាច្រើនខែមកហើយ ក៏មានចិត្តអាណិតចង់ជួយជំនួយមួយចំនួន។ ដោយព្រះអង្គទ្រង់មានសង្ឃដីកាថា៖ ពេលនេះបានជួបនិងជូនបច្ច័យផ្ទាល់ទៅលោក យូឌីស្កូ ព្រះអង្គក៏ស្ងប់ក្នុងអារម្មណ៍ដែរ”។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.