ខាត់ សុឃីម ថ្លែងអំណរគុណដល់ ឡាវ ដែលយល់ពីតម្លៃ “ចង្វាក់រាំវង់” ហើយចេះអភិរក្សចង្វាក់នេះបានយ៉ាងល្អ ចំណែកឯ...

David

តារាសិល្បៈពហុជំនាញប្រកបដោយទេពកោសល្យ អ្នកនាង ខាត់ សុឃឹម ធ្វើអោយសិល្បករ សិល្បការិនីបុរាណ រួមទាំងអ្នកស្រលាញ់អភិរក្សវប្បធម៌កំពុងតែមានការភ្ញាក់ផ្អើល និង កំពុងព្រួយបារម្ភចំពោះការបាត់បង់កេរ្តិ៍ដំណែលមួយរបស់ខ្មែរ ក្រោយពេលដែលប្រទេសឡាវកំពុងតែរៀបចំស្នើរសុំដាក់របាំប្រពៃណីដ៏ល្បីល្បាញ Lam Vong ចូលទៅក្នុងបញ្ចីបេតិកភណ្ឌពិភពលោក។ចង្វាក់រាំវង់នេះ សម្រាប់ភាសាឡាវហៅថា Lamvong (Lao: ລຳວົງ – lám wóŋ) ភាសាថៃហៅថា Ramwong (Thai: รำวง) និងភាសាខ្មែរយើងហៅថា Romvong (Khmer: រាំវង់)។

យោងតាមការផុសរបស់អ្នកនាងផ្ទាល់ក្នុងបណ្តាញសង្គម ពិតណាស់អ្នកនាង ខាត់ សុឃីម បានសម្តែងភាពទុក្ខសោក រួមទាំងកោតសរសើរចំពោះប្រទេសឡាវ ដែលមើលឃើញតម្លៃនៃ ចង្វាក់រាំវង់ ខណៈដែលកម្ពុជា ពុំសូវបានផ្តល់តម្លៃនៃចង្វាក់រាំមួយនេះ។ ហើយអ្នកនាងបានសរសេរថា នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឡាវ ដែលបានមើលឃើញ និង យល់តម្លៃនៃ ចង្វាក់រាំវង់ ហើយបានដាក់បព្ចាូលទៅជាបេតិកភណ្ឌរបស់ខ្លួន។ សង្ឃឹមថា ម្ចាស់ថ្មីនៃ ចង្វាក់រាំវង់ នឹងផ្តល់ភាពយកចិត្តទុកដាក់ ទៅលើរូបអ្នកជារៀងរហូត អ្នកនៅធ្វើអី បើគេមើលមិនឃើញតម្លៃអ្នកផង» ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.