កាតុ ក្តុកក្តុលខ្លាំងពេក ពេលឃើញស្ថានភាព យូ ឌីស្កូ ធ្លាក់ខ្លួនឈឺមិនដូចពីមុន (មានវីដេអូ)

David

តារាសម្តែងប្រុសល្បីកាលពីអតីត ឈ្មោះលោកយូ ឌីស្កូ សព្វថ្ងៃបានធ្លាក់ខ្លួនឈឺជាទម្ងន់អស់រយៈពេល ៥ខែមកហើយ បើតាមបណ្តាញផ្សេងៗបានបង្ហាញជាបន្តបន្ទាប។

ដោយសារតែមានជម្ងឺដូចជា បញ្ហាក្រលៀនទាំងពីរ ទឹកនោមប្រៃ និងឈាមសឡើងខ្ពស់។ ហើយបច្ចុប្បន្នក៏ត្រូវការលាងឈាម ក្នុងមួយសប្តាហ៍ យ៉ាងតិចណាស់ឲ្យបាន ៣-៥ ដងផង។ ពេលនេះលោកអស់លទ្ធភាពក្នុងការព្យាបាលជាបន្តទៀត ដោយសារតែមិនអាចចេញទៅធ្វើការរកលុយបានដូចកាលពីមុន ហើយសភាពរូបរាងសព្វថ្ងៃលោកក៏កាន់តែស្គមស្គាំង ពីមុនលោកមានទំងន់ ៧០ គីឡូ ឥឡូវនៅសល់ត្រឹមតែ៥៨ គីឡូ។

ចំនែកថ្ងៃនេះមានអ្នកកំប្លែង សិល្បករ សិល្បការនី ដូចជាអ្នកនាង កាតុ និងស្វាមី, លោក រ៉ូលីន, មាស សាលី និងសប្បុរសជនមកពីក្រៅប្រទេសចំនួន២រូប នាំគ្នាមកសួរសុខទុក្ខលោក យូ ឌីស្កូ នៅផ្ទះរបស់លោក ដោយបាននាំយកជំនួយជាថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុក លោក យូ ឌីស្កូ នៅពេលនេះអាចថាបានថាជាបណ្តោះអាសន្ន។ ដោយឃើញ សភាពលោក យូ ឌីស្កូ គួរឲ្យអាសូរពេក អ្នកនាង កាតុ ស្រាប់តែយំ និយាយទាំងអួលដើមក ដោយមិននឹកស្មានថាមិត្តរួមអាជីពដែលធ្លាប់តែមានសុខភាពល្អ តែបែរជាពេលនេះធ្លាក់ខ្លួនឈឺ ស្គមស្គាំង ធ្វើឲ្យរូបនាងទប់ទឹកភ្នែកអាណិតមិនបាន។ គួរបញ្ជាក់ផងដែរថាជម្ងឺរបស់លោក យូ ឌីស្កូ ត្រូវការចំណាយថវិកា ជាច្រើនរហូតដល់ទៅ ៥មឺុនដុល្លារឯណោះ ដើម្បីឲ្យជាសះស្បើយពីជម្ងឺទាំងអស់ក្នុងខ្លួនលោក ៕

សូមទស្សនាវីដេអូដែលបានដកចេញពីហ្វេសប៊ុកអ្នកនាង កាតុ នៅខាងក្រោមនេះ៖ុំ
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.