នៅចាំបានទេ? អតីតតារាស៊ិចថៃ ដែលទើបតែលែងលះប្តី ពេលនេះប្រកាសក្តែងៗ រកដៃគូថ្មី

David

អតីតតារាស៊ិចថៃ សាច់សខ្ចី ដើមទ្រូងមូលក្លំ ដែលបានរៀបការជាមួយនឹងស្វាមីវ័យចំណាស់ ជាអ្នកជំនួញអាមេរិក មានទ្រព្យសម្បត្តិមហាសាល ប៉ុន្តែក្រោយមកសម្រេចឈានដល់ផ្លូវបំបែក ព្រោះខ្លាចស្វាមីគាំងបេះដូងសម្លាប់ពេលរួមភេទ ទីបំផុត ពេលនេះប្រកាសក្តែងៗ រកដៃគូថ្មី

អ្នកនាង Nong Nat មានអាយុ ៣៣ឆ្នាំ ត្រូវបានគេស្គាល់ថា ជាអតីតតារាស្រើបស្រាលស្រីម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាត ធ្លាប់បានបម្រើក្នុងវិស័យខ្សែភាពយន្តអាសអាភាសថៃ នាកំឡុងឆ្នាំ២០០០ កន្លងទៅ។ ប៉ុន្តែក្រោយមក នាងក៏បានលាឈប់ បន្ទាប់ពីបានរៀបការជាមួយនឹងលោក Harold Jennings Nesland ដែលវ័យ៧២ឆ្នាំ ជាអ្នកជំនួញម្នាក់ នៅក្នុងឆ្នាំ២០១២។

កន្លងមក Nat នាងធ្លាប់បានអះអាងប្រាប់ថា ស្ថិតនៅក្នុងជីវិតគ្រួសារ ដែលពោរពេញទៅដោយទ្រព្យសម្បត្តិស្តុកស្តម្ភ និងជាពិសេស តែងទទួលបានការយកចិត្តទុកដាក់ មើលថែទាំពីស្វាមីវ័យចំណាស់នោះ ប៉ុន្តែនាងមិនដែលធ្លាប់បានរួមភេទ ជាមួយនឹងស្វាមីនាងបានម្តងណាឡើយ។

នោះក៏ដោយសារតែ នាងមានការព្រួយបារម្ភខ្លាចក្រែងលោក Nesland មានអារម្មណ៍រំជើបរំជួលខ្លាំង ដែលងាយនឹងអាចបណ្តាលឲ្យ លោកគាំងបេះដូងស្លាប់បាននៅលើគ្រែ កំឡុងពេលរួមភេទ ព្រោះថាលោក Nesland មានវ័យច្រើនណាស់។

ក្រោយពីជីវិតអាពាហ៍អាពិពាហ៍ ប្រហែលបានជាង ៥ ទៅ ៦ឆ្នាំកន្លងមក ហាក់មានការរង្គោះរង្គើ ទីបំផុត Nat នាងក៏បានសម្រេចចិត្តសុំស្វាមីលែងលះ ដោយសារតែហេតុមួយចំនួន ដូចអ្វីដែលនាងធ្លាប់បានលើកឡើងកន្លងមក ដោយសុំត្រឹមស្គាល់រាប់អានគ្នាជាមិត្តភក្តិធម្មតា ឬជិតស្និទ្ធតែប៉ុណ្ណោះ ហើយនាងក៏មិនទាមទារចង់បានអ្វីពីលោក Nesland ឡើយ។ ប៉ុន្តែស្វាមីចំណាស់របស់នាង នៅតែបន្តជួយផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែឲ្យនាងចាយជានិច្ច។

Nat និយាយថា៖

«ខ្ញុំបានលែងលះជាមួយ Nesland យូរមកហើយ ដំបូងឡើយគ្រួសាររបស់ខ្ញុំ ពិតជាមិនចង់ឲ្យខ្ញុំធ្វើបែបនេះទេ ប៉ុន្តែនៅពេលនេះ ខ្ញុំជឿជាក់ថា ពួកគេប្រាកដជាយល់ជាមិនខាន ថាខ្ញុំគិតឬចង់និយាយពីអ្វីនោះ។ ខ្ញុំមិនចង់ឲ្យ Nesland គាត់រងទុក្ខខ្លាំងដោយសារតែខ្ញុំទេ។ គាត់ចាស់ហើយ ដូច្នេះគាត់ត្រូវការអ្នកមើលថែទាំដ៏ល្អ និងយកចិត្តទុកដាក់លើរូបគាត់។ ពេលនេះពួកយើងទាំងពីរ ក៏រស់នៅកន្លែងផ្សេងរៀងៗខ្លួនដែរ។ គាត់បានរម្លឹកពីរឿងមុនៗជាមួយខ្ញុំ ប៉ុន្តែខ្ញុំបានសម្រេចចិត្តហើយថា នឹងមិនវិលត្រលប់ទៅវិញឡើយ» ។

ជីវិតរបស់ Nat ក៏បានចាប់ផ្តើមផ្លាស់ប្តូរ ដែលកាលពីឆ្នាំមុននេះ នាងក៏បានងាកទៅរកទ្រនំចាស់ ក្នុងវិស័យស្រើបស្រាលដដែល ប៉ុន្តែមិនមែនជាការថតវីដេអូក្តៅសាច់ដូចមុននោះឡើយ។ ពោលគឺ នាងគ្រាន់តែជានារីម្នាក់ ដែលស្លៀកពាក់ស៊ិចស៊ីប៊ីគីនីបញ្ចេញសាច់ ថតរូប និងរាំកាច់រាងនៅក្នុងក្លិប បារ ឬរង្គសាលតែប៉ុណ្ណោះ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។

ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នា កាន់តែមានភាពរង្គោះរង្គើ និងភ្ញាក់ផ្អើលនោះ កាលពីពេលថ្មីៗកន្លងទៅនេះ អតីតតារាក្តៅសាច់ នាង Nat ក៏ស្រាប់តែចេញមុខបង្ហោះរូបភាពស្រើបស្រាល នៅក្នុងបណ្តាញសង្គមអ៊ីស្តាក្រាមរបស់នាង ជាមួយនឹងសាររៀបរាប់ ប្រកាសស្វែងរកមិត្តប្រុសថ្មី ធ្វើជាដៃគូស្នេហារបស់នាងទៅវិញ។

Nat និយាយថា៖

«ពេលនេះ ខ្ញុំនៅតែម្នាក់ឯងមិនដូចមុនឡើយ ហើយខ្ញុំក៏កំពុងតែស្វែងរកបុរសដ៏សាកសម ដើម្បីណាត់ជួបគ្នាដែរ។ សម្រាប់អ្នកដែលចង់ទាក់ទងខ្ញុំ ត្រូវតែភ្ជាប់មកនូវឯកសារមួយចំនួនរួមមាន ផ្ញើរូបថតរបស់អ្នកផ្ទៃខាងមុខ (ថតចំមុខពេញតែម្តង) មានឯកសារ ឬសៀវភៅធនាគារ ដែលមានរយៈពេលយ៉ាងហោចណាស់ ៥ឆ្នាំមកហើយ ដើម្បីបញ្ជាក់ពីស្ថេរភាពហិរញ្ញវត្ថុរបស់អ្នក។ បង្ហាញលិខិតលែងលះគ្នា ប្រសិនណាបើអ្នកធ្លាប់រៀបការរួច និងចុងក្រោយគឺត្រូវបង្ហាញពីភស្ថុតាង ឬលិខិតបញ្ជាក់សញ្ជាតិរបស់អ្នក តើអ្នកជាជនជាតិ ថៃ ឬ បរទេស?» ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.