រ៉ូមស៊ិច (បន្ទប់លេខ៦) បទថី្មពី ថេណា ចំណងជើងស៊ីអារម្មណ៍ ស្តាប់ហើយស្រៀវខ្លួន (មានវីដេអូចម្រៀង)

David

នាពេលបច្ចុប្បន្ន មានការគាំទ្រខ្លាំងខ្លារជាមួយនឹងការផលិតបទថ្មី ភ្លេងចម្រៀងថ្មី ឬហៅថា original song ក្នុងស្រទាប់យុវវ័យជំនាន់ថ្មី ម្នាក់ៗខិតខំប្រឹងប្រែង រកអ្វីដែលខ្លួនមាន ហើយជាសក្តានុពលក្នុងសម័យថ្មីនេះ។ ដោយឡែក ងាកមកមើល លោក ថេណា ជាតារាចម្រៀងផង និងជាអ្នកនិពន្ធ Original​ song ផង ក្រោយពីមានការគាំទ្រពីប្រិយមិត្ត ដែលជាអ្នកចូលចិត្តស្តាប់បទ original song ជាច្រើនមក ឥឡូវនេះ ថេណា បានចេញបទថ្មីដែលទើបតែ បង្ហាញជាសាធារណៈ តាមរយៈ ប្រពន្ធ័សង្គម និង បណ្តាញ យូធូប Youtube។

បទដែលលោក ថេណា ចេញនោះ មានចំណងជើងថា « Room 6» យោងតាមការបញ្ជាក់ពី ថេណា អោយដឹងថា បទថ្មីមួយនេះ លោកបាននិពន្ធឡើងនិយាយអំពីរឿងមិត្តរបស់លោកម្នាក់ដែល និយាយអំពីគូស្នេហ៏មួយគូ បានបែកបាក់គ្នា​ ហើយបន្ទាបមកនារីជាសង្សារចាស់របស់ គាត់បានផ្ញើរសារ ដោយរំលឹកពីរឿងៗ ចាស់ដែលអ្នកទាំងពីរមានជាមួយគ្នាកន្លងមក ហើយនាងបានសុំគាត់ ដើម្បីជូបគ្នាម្តងនៅកន្លែងចាស់ដែលជា បន្ទប់មួយ ដែលបន្ទប់លេខ ៦។
សូមទស្សនាបទថ្មីរបស់លោក ថេណា ដោយមេត្រី៖
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.