ងាកមកមើលរូបថតអតីតកាលរបស់ លោកជំទាវ និងលោកឧកញ៉ា ឌួង ឆាយ កាលនៅជាគូស្នេហ៍វ័យក្មេង ពិតជាផ្អែមល្ហែមមែន!

David

លោក ជំទាវ ដែត ម៉ាលីណា និងលោកឧកញ៉ាដួង ឆាយ ជាគូស្វាមីមួយគូ ដែលតែងតែចេញមុខជួយដល់សង្គម និងចាស់ជរា គ្មានទីពឹងពុំនាក់។

លោកទាំងពីរ ពិតជាបានធ្វើឲ្យមហាជនក្នុងស្រុកជាច្រើន កោតសរសើទឹកចិត្តសប្បុរស រាល់ទង្វើនិងសកម្មភាព ដែលលោកបានធ្វើ មិនគិតចង់បានការតបស្នងនោះទេឡើយ ។

ជានិច្ចជាកាល មិនថានៅទីណា គេតែងសង្កេតឃើញថា លោកឧកញ៉ា និងលោកជំទាវ តែងមានវត្តមានជាមួយគ្នាជានិច្ច។

ថ្វីត្បិតតែមានកូន ២នាក់ហើយក្ដី តែបើនិយាយពីក្នុងគ្រួសាររបស់លោកវិញ គឺពិតជាមានសុភមង្គល និងសេចក្តីសុខពេញទីតែម្តង។

ប្រិយមិត្តប្រាកដជាបានជ្រាបខ្លះៗហើយថា មុនពេលរៀបអាពាហ៍ពិពាហ៍ លោកទាំងពីរ បានឆ្លងកាត់រឿងជាច្រើនជាមួយគ្នា។

ជាការពិតណាស់ កាលពីប៉ុន្មានម៉ោងមុននេះ លោកជំទាវ ម៉ាលីណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកកាលពី ១២ឆ្នាំមុន ដែលបង្ហាញពីទំនាក់ទំនងស្នេហា ​របស់អ្នកទាំងពីរ គឺលោកឧកញ៉ា និងលោកជំទាវ ខណៈមើលទៅពិតជាផ្អែមល្ហែមមែនទែន ធ្វើឲ្យមហាជនជាច្រើន សម្តែងក្តីរីករាយ ដែលលោកទាំងពីរ ស្រលាញ់គ្នាដោយស្ម័គ្រស្មោះ រហូតបានចាប់គ្នាសាងអនាគតគ្រួសារ ដ៏រុងរឿងមួយ និងថែមជាបុគ្គលដែលមានចិត្តសប្បុរ ក្នុងការងារសង្គម ឬមនុស្សធម៌ថែមទៀត ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.