កញ្ញា ឱក សុគន្ធកញ្ញា មានទឹកចិត្តល្អយ៉ាងនេះ តែកញ្ញាជាមនុស្សមិនចេះបង្ហាញអោយគេគ្រប់គ្នាដឹងនោះទេ

CHEN.FONG

តារាចម្រៀងជួរមុខ កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានលោកអ្នកដឹងច្បាស់ហើយថាជាតារាម្នាក់ដែលមានអ្នកគាំទ្រជាច្រើន ទាំងស្រលាញ់ និងទាំងចូលចិត្តរូបនាង មិនត្រឹមតែប៉ុណ្ណោះ ការគាំទ្រពីទស្សនិកជនបានធ្វើឲ្យនាងក្លាយជាតារាដ៏ល្បីមួយរូបនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនោះដែរ តម្លៃខ្លួនរបស់តារារូបនេះនៅពេលឡើងកម្មវិធីម្តងៗក៏ស៊ីថ្លៃបានច្រើនមិនណយទេ យ៉ាងណាមិញ ទោះបីជាមានលុយច្រើនយ៉ាងណាក្តី នាងហាក់ដូចជាមិនសូវបង្អួតបង្ហោះរបស់មានតម្លៃ ដូចជាគ្រឿងអលង្ការ លុយ​ ឡាន ដូចតារាដទៃនោះទេគឺនាងតែងតែធ្វើខ្លួនបែបសាមញ្ញ។

ជាការពិតណាស់! កាលពីថ្មីៗនេះ នៅក្នុងគណនីអ៊ីនស្តារក្រាមរបស់ហ្វេនរបស់នាងបានបង្ហោះរូបភាពជាមួយនឹងសារមួយ ដែលកញ្ញា សុគន្ធកញ្ញា បានធ្វើ ក្នុងនោះគេបាននិយាយយ៉ាងដូច្នោះថា៖ «បងស្រី ឱក សុគន្ធកញ្ញា បានឧប្ថម្ភថវិកាចំនួន ៥០០ដុល្លារ ដល់លោកគ្រូល្ខោនខោល ទិត សែម នេះគឺជាទឹកចិត្តរបស់គាត់»។

តែអ្វីដែលចម្លែក បើក្រឡេកមកមើល នៅក្នុងគណនីរបស់តារារូបនេះវិញ គឺគ្មានការបង្ហោះ ឫបង្ហើបឲ្យអ្នកគាំទ្រដឹងបន្តិចសោះឡើយ ដែលមើលទៅនាងពិតជាប្លែកពីតារាដទៃមែនទែន ដូច្នោះហើយទើបមានអ្នកគាំទ្រជាច្រើនស្រលាញ់ និងចូលចិត្តនាងយ៉ាងដូច្នោះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.