ទំនងដែរតើ ! បទ «កុំបរិភោគសាច់ឆ្កែ»ពិតជាអាសូរមែនៗ តោះទៅស្តាប់ពីអត្តន័យពិតប្រាកដនៃបទនេះទាំងអស់គ្នា (មានវីដេអូ)

CHEN.FONG

ក្នុងរយៈពេលមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខឈានជិតចូលមកដល់ មានការបញ្ចាញបទចម្រៀងថ្មីជាច្រើនដែលទាក់ទងនឹងសត្វឆ្កែ តែភាគច្រើនបទទាំងនោះមានអត្តន័យសម្រាប់តែកំសាន្តសើចសប្បាយ ព្រោះចង់អបអរសាទរចូលឆ្នាំថ្មី ឆ្នាំចនេះផ្ទាល់តែម្តង។

តែចម្លែកខុសគេ លោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធក្នុងផលិតកម្មថោន ក៏បានធ្វើការបញ្ចេញបទចម្រៀងដែលទាក់ទងនឹងសត្វឆ្កែដែរ តែបទរបស់លោក មិនមានអត្ថន័យស្តាប់ទៅសប្បាយដូចគេទេ ធ្វើឲ្យអ្នកគាំទ្រមានការរំជួលចិត្ត និង ចិត្តក្កួលអាណិតសត្វឆ្កែទៅវិញ។

យើងសង្កេតឃើញថាបទ «កុំបរិភោគសាច់ឆ្កែ» បកស្រាយដោយកញ្ញា ចេន សាយចៃ ជាបទរៀបរាប់អត្ថន័យដ៏កម្សត់ របស់សត្វឆ្កែដែលត្រូវមនុស្សសម្លាប់យ៉ាងឃោរឃៅយកសាច់មកបរិភោគជាអាហារយ៉ាងឈ្ងុយឆ្ងាញ់ ដែលយើងអាចស្រម៉ៃរូបភាពនោះបានវាពិតជាអាក្រក់មើលណាស់។ លើសពីនេះទៅទៀត លោក យឹម តាស្រង់ ក៏បានបញ្ជាក់ឲ្យដឹងតាមបណ្ដាញហ្វេសប៊ុករបស់ខ្លួនថា៖ «ឃើញគេរិះគន់ពីការនិពន្ធចម្រៀងអំពីឆ្កែ ក្រឡេកមើលខ្លួនឯងមានបទឆ្កែនិងគេដែរតែសសេរ២ឆ្នាំហើយ តែនិយាយអំពីកុំបរិភោគសាច់ឆ្កែ។ ពេលខ្លះគ្នាច្រៀង គ្នាតែងចម្រៀងដើម្បីតែការកម្សាន្ត។ ទៅជេរគ្នា អ៊ីចឹងបានថាមិនសូវបើកFacebook តែពេលបើកម្តងៗ គ្រាន់តែឃើញគេឌឺដងឈ្លោះគ្នានិយាយពីថាធុញអើយធុញ នេះប្រហែលជាសញ្ញាបញ្ជាក់ថាខ្ញុំកាន់តែចាស់ខ្លាំងហើយ»៕សូមទស្សនាវីឌីអូចម្រៀងទាំងអស់គ្នា៖

សូមទស្សនាវីឌីអូចម្រៀងទាំងអស់គ្នា៖
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.