ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ញញឹមបិទមាត់មិនជិតស្វាគមន៍ចៅទី១៧ ទើបតែកើត ...

ចិនហ្វុង

គំរូល្អពីឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទីបីនៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងស្ថាបនិកក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប ត្រូវបានមហាជនតែងសង្កេតឃើញឯកឧត្តម ពុំសូវចំណាយពេលសម្ងែងភាពហឺុហាអ្វីឡើយ ផ្ទុយទៅវិញលោកតែងតែធ្វើការពិនិត្យការងារដំណុះ ចិញ្ចឹមសត្វ និងនាំចេញផ្លែឈើខ្មែរទៅកាន់ទីផ្សារបរទេស។ មិនត្រឹមតែប៉ុណ្ណោះលោកតែងតែធ្វើនូវអំពើសប្បុរសធម៌ ជាគំរូដល់អ្នកជំនាន់ក្រោយ ជាពិសេសលោកតែងចំណាយពេលនៅតាមខេត្ត ដើម្បីជួយដល់ក្រុមគ្រួសារដែលជាសហគមន៏របស់លោកផ្ទាល់នៅតាមតំបន់ដាច់ស្រយាលដើម្បីផ្តល់នូវជំនួយ និងការលើកទឹកចិត្តពីលោកមិនដែលដាច់ជាដើម។

ទោះបីជាមមាញឹកជាមួយនឹងការងារក៏ ឯកឧត្តមក៏នូវតែបានចំណាយពេលវេលាហូបអាហារជាមួយនឹងក្រុមគ្រួសារ អ្វីដែលនឹកស្មានមិនដល់នោះឯកឧត្តម មានចៅប្រុសស្រីរហូតដល់ទៅ ១៦នាក់ឯណោះ ដោយមានចៅស្រី០៦នាក់ និងប្រុសសរុប ១០នាក់។ ជាពិសេស ឯកឧត្តមក៏ទទួលបាននូវចៅប្រុសទី១៧ ដែលទើបតែនឹងកើតកាលពីថ្ងៃអាទិត្យ ទី០៤ ខែមិនា ដោយមានឈ្មោះថាតាន់​ ម៉ុង​មុនីរាជ​។ ក្នុងនោះផងដែលក្រោយពីឯកឧត្តម ម៉ុង ឬទ្ធី បានបង្ហាញពីចៅប្រុសចៅស្រីរបស់ខ្លួន មានមហាជនជាច្រើនសម្តែងការកោតសរសើរថា ចៅប្រុសស្រីរបស់ឯកឧត្តមសុទ្ធសឹងតែគួរឲ្យស្រលាញ់៕

No comments

Powered by Blogger.