អស់ចម្ងល់រឿង អុីវ៉ា ទៅទ្រនំថ្មីហើយពេលនេះ ដោយសារ ... (វីឌីអូរទស្សនា)

CHEN.FONG

តារាចម្រៀងកូនកាត់ចិនស្រស់ស្អាតប្រចាំផលិតកម្មសាន់ដេ គឺ កញ្ញា អុីវ៉ា បានធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលនឹងបទថ្មីរបស់នាងនៅផលិតកម្មសាន់ដេ ដែលជាបទសម្រាប់អបអរសាទរឆ្នាំថ្មីខាងមុខនេះ។ ប៉ុន្តែអ្វីមួយដែលគួរអោយចាប់អាម្មរណ៏នោះគឺ មួយរយៈពេលចុងក្រោយនេះ បន្ទាប់បានបញ្ចេញបទចម្រៀង “ភ្លេចស្រលាញ់ប៉ា” រួចមក គេក៏ឃើញថាកញ្ញាចេញបទចម្រៀងថ្មីមួយទៀត នៅក្នុងផលិតកម្មសាន់ដេ តទៅទៀតរហូត ដោយព្រោះមានលេចឮថា អុីវ៉ា លែងបន្តកុងត្រាជាមួយនឹងសាន់ដេ និងចេញទៅរកទ្រនំថ្មី។ គួររំលឹកថា រូបនាងបានប្រលូកសិល្បៈប្រមាណជា ១០ឆ្នាំមកហើយ និងនៅតែទទួលបានគាំទ្រខ្លាំងពីមហាជនខ្លាំងដ៏ដែរ។

យ៉ាងណាមិញវាហាក់បីដូចជា ចម្លែកបន្តិច កាលពីម្សិលមិញនេះ តារាចម្រៀងល្បីឈ្មោះ កញ្ញា អុីវ៉ា រូបនេះបានធ្វើឲ្យមហាជនបាត់នូវមន្ទិលទាំងឡាយដោយកញ្ញា បានបញ្ចេញបទចម្រៀងថ្មី សម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលមានចំណងជើង “ជួបញ៉ែ” ជាចង្វាក់កន្រ្តឹម នៅក្នុងផលិតកម្មសាន់ដេ។ ជាមួយនឹងការបញ្ចេញបទចម្រៀងថ្មីនេះធ្វើឲ្យអ្នកគាំទ្រជាបានសម្តែងក្តីរីករាយ ដែលកញ្ញា អុីវ៉ា មិនចាកចេញពីផលិតកម្មសាន់ដេ ដូចដែលពាក្យចចាមរ៉ាមបានល្បីនាពេលកន្លងមក៕

មកស្តាប់និងទស្សនាជាមួយបទចម្រៀងរបស់នាងនៅខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.